បន្ទាយមានជ័យ៖ ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង២០០គ្រួសារ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ។
ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជេីញចូលរួមពីសណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រមប្រឹក្សាខេត្ត ក្រមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិក -សមាជិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មពួក យុវជន អ្នកស្ម័គ្រចិត្តបានចូលរួម។
ក្នុងឱកាសនោះលោក អ៊ុ រាត្រី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹករលឹក។
លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈ ទេសៈ ណាក៏ដោយ ក្រហមកម្ពុជា តែងតែនៅក្បែរបងប្អូនជានិច្ច រួមសុខ រួមទុក្ខ ដោយមិនបោះបង់បងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ជាមួយគ្នានោះលោក ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿទុកចិត្តទៅលើប្រមុខរាជដ្ឋាភិបាល កម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ហេីយសម្តេចលោកបាននិងកំពុងខិតខំធ្វើយ៉ាងណាឱ្យសភាពការណ៍នៅតាមបន្ទាត់ព្រំដែនវិលត្រឡប់មករកសភាពដើមវិញ៕
ដោយ ឃិន គន្ធា






































