ប្រជាពលរដ្ឋ៣៣៣គ្រួសារ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បានចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម គម្រោង LASED III

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះបងប្អូនប្រជាពលរដ្ឋចំនួន៣៣៣គ្រួសារ ស្ថិតនៅឃុំពង្រ ក្នុងស្រុកចុងកាល់ ចូលរួមចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LESED III តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណសាលាស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ៕ដោយ៖ភ្នំដងរ៉ែក