ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះភ្លាមៗ បានបញ្ជូនអូប័រល្បឿន លឿន មួយគ្រឿងចេញទៅក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ មានឈ្មោះសន ឡា អាយុ៤១ឆ្នាំកំពុងបែកទឹកភ្លោះសម្រាលកូនមកពីកោះរ៉ុងបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ស្រ្តីខាងលើត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាបញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ





































