​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​ណៅ​ធួ​ក​អញ្ជើញ​ទទួល​ស្វាគមន៍​នាវា​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ជលផល​ជាតិ​នៃ​ប្រទេស​ជប៉ុន​មក​សិក្សា​វាយតម្លៃ​ធនធាន​ជលផល​សមុទ្រ​កម្ពុជា​

0

​ខេត្ត​ព្រះសីហនុ ​ ​កាលពី​ថ្ងៃ​ចុង​សបា្តហ៍​កន្លងទៅ​ថ្មីៗ​នេះ ប្រតិភូ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ដែល​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​ណៅ​ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​អញ្ជើញ​ទទួល​ស្វាគមន៍​នាវា​

ស្រាវជ្រាវ KOYO-MARU នៃ​សកល​វិទ្យាល័យ​ជលផល​ជាតិ​នៃ​ប្រទេស​ជប៉ុន​ដែល​បាន​ចុះមក​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​វិស័យ​ជលផល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រយះពេល​១២​ថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ ។2

លោក Capitain Masaaki Shimojo​ប្រធាន​នាវា​ស្រាវជ្រាវ​KOYO-MARU បានធ្វើ​ការណែនាំ​នូវ​វត្តមាន​និ​សិ​ត្ស​ចំនួន​ប្រមាណ​៥០ រូប​ដែល​បាន​ចុះមក​ធ្វើ​កម្មសិក្សា​វាយតម្លៃ​ជលផល​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​អញ្ជើញ ប្រតិភូ​រដ្ឋបាល​ជលផល ទស្សនកិច្ច​ស្វែងយល់​អំពីរ​សម្ភា​រះ​បច្ចេកទេស​ស្រាវជ្រាវ ដែល​បាន​បំពាក់​នៅក្នុង​នាវា​ស្រាវជ្រាវ​KOYO-MARU មានដូចជា ប្រព័ន្ធ​CTD ប្រព័ន្ធ​TDCP ប្រព័ន្ធ​Eco Sounder ដែលជា​ប្រព័ន្ធ​សំរាប់​គ្រប់គ្រង​1

ព័ត៌មាន​អំពី​សាគរ​សាស្ត្រ និង​ឧបករណ៍​Lavanet​ឧបករណ៍​Nor Packnet​ឧបករណ៍​អួន​អូស​គឺជា​ឧបករណ៍​តាមដាន​និង​វាយតម្លៃ​ទៅលើ​ភាព​សម្បូណ៌​នៃ​ផល​ត្រី​ស្រទាប់​លើ​Jelly Fish និង​បន្ទប់ Computer​តាមដាន​ដោយ​ប្រព័ន្ធ​ផ្កាយរណប បន្ទប់ពិសោធន៍ បន្ទប់​បញ្ជារ​នាវា និង​សម្ភា​រះ​ផ្សេងៗ​ទៀត ។5

ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​ណៅ​ធួ​ក បាន​មានប្រសាសន៍ថា​នេះ​ជា​លើក​ទី​ពីរ​ក្នុង ការវាយតម្លៃ​ស្តីពី​ធនធាន​ជលផល​សមុទ្រ​ត្រូវបាន​អនុវត្តន៍​នៅលើ​ផ្ទៃ​ទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លើកដំបូង​ក្នុង​ទស្សវត្ស ១៩៨០ និង​ក្នុង​ឆ្នាំ ២០០៥ ដោយ​នាវា​MV SEAFDEC2​ស្ថិតនៅក្រោម​កម្មវិធី​ថ្នាក់ជាតិ ក្នុង កិច្ចសហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​ហ្វឹកហ្វឺន​SEAFDEC​។ គម្រោង​វាយតម្លៃ​ត្រូវបាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ការវាយតម្លៃ​នេះ​មាន​គោលបំណង ចំនួន​៤​ដ៏​សំខាន់​ដូចជា ធនធាន​ជលផល សាគរ​សាស្ត្រ ផលិតផល​ដំបូង​និង​ជីវសាស្ត្រ​។

ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​ណៅ​ធួ​កបាន​មានប្រសាសន៍​បន្តទៀតថា អនុ​ស្ស​រណះ​នៃ​ការយោគយល់ (MOU) រវាង SEAFDEC និង NFU​ត្រូវបាន​ចុះហត្ថលេខា​នៅ​ខែ ឧសភា ឆ្នាំ​២០០៥ ត្រូវបាន​រៀបចំ​ផែនការ ស្តីពី​ការវាយតម្លៃ​ធនធាន​ជលផល ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ការហ្វឹកហ្វឺន​រប​ស់ NFU និង​នាវា​ស្រាវជ្រាវ ។4

ក្រោម​ការស្នើសុំ​សហប្រតិបត្តិការ​របស់​SEAFDEC​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដើម្បី​មាន​សិទ្ធិ​ចូលរួម​វាយតម្លៃ​ប្រភពធនធាន​ជលផល​និង​ការវាយតម្លៃ សាគរ​សាស្ត្រ​ស្ថិតនៅក្នុង​ផ្ទៃ​ទឹក​នៃ​ប្រទេស​កម្ពុជា​។​គោលបំណង​នេះ​នឹងធ្វើ​ការវាយតម្លៃ​ដូចតទៅ​​ ​• យល់ដឹង​ពី​ធនធាន​ជលផល ភាព​សម្បូណ៌ និង​របាយ និង​សមាសភាគ​រួមផ្សំ​​ ​• យល់ដឹង​ពី​ល័​ក្ខ​ខណ្ឌ​សាគរ​សាស្ត្រ​នៃ​ឆ្នេរសមុទ្រ និង​តំបន់​ច្រាំង​សមុទ្រ​​ ​• ការពង្រឹង​ចំណេះដឹង​របស់​អ្នកស្រាវជ្រាវ ​​ ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ​ណៅ​ធួ​ក បានផ្តល់​អនុសាសន៍​

ថា ការបង្ហាញ​កម្ម​វ​ធី​វាយតម្លៃ ដែល សហប្រតិបត្តិការ​ជាមួយ NFU សំរាប់​ធនធាន​ជលផល​សមុទ្រ​ស្ថិតក្នុង​ផ្ទៃ​ទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី ធនធាន​ជលផល សាគរ​សាស្ត្រ ការបង្កើត​លើកដំបូង ជីវសាស្ត្រ និង​ការពង្រឹង​ចំណេះដឹង​របស់​អ្នកស្រាវជ្រាវ ៕6