ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចូលរួមជាមួយអង្គការWorlfish ចែកកូនបង្កង៣៧.៦៥៤ក្បាល  និងកម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

កំពង់ធំ÷លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយអង្គការWorlfish ចែកកូនបង្កង សរុបចំនួន៣៧.៦៥៤ក្បាល សម្ភារៈបច្ចេកទេស និងពូជបន្លែ ជូនដល់កសិករ៤គ្រួសារ ដើម្បីអនុវត្តការចិញ្ចឹមបង្កង ជាមួយដំណាំស្រូវ ដែលបានការគាំទ្រពីគម្រោងអង្គការ Worlfish នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ១-ឈ្មោះ អ៊ុក យន្ត ភេទ ស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានបង្កង ចំនួន៦.០០០ ក្បាល។ ២-ឈ្មោះ ណាំ ចាន់ដារ៉ា ភេទ ស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានកូនបង្កងចំនួន៩.៩០០ ក្បាល។ ៣-ឈ្មោះ ង៉ោក សេងហុង ភេទស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានកូនបង្កងចំនួន១០,០០០ ក្បាល។៤-ឈ្មោះ អុឹម ប៊ុនធឿន ភូមិចុងដា ឃុំត្បូងក្រពើ ស្រុក សន្ទុក ទទួលបានកូនបង្កងចំនួន១១.៧៥៤ក្បាល។

នៅថ្ងៃដដែលសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខជើងទឹកB.06ប្រចាំការឃុំផាត់សណ្តាយ ដឹកនាំដោយលោក ឡុង វឿន មេបញ្ជាការរងស្រុកកំពង់ស្វាយ បានចុះសហការជាមួយក្រុមចម្រុះទីបញ្ជាការស្រាល និងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ(យោធិភូមភាគទី៤) ដឹកនាំរួមដោយលោក វរះសេនីយ៍ទោ ហួន ប៊ុនចែម នាយទាហានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ។ ចុះពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចអាង៨០០ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុក ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចចុងឡាត (ដែនសហគមន៍នេសាទបឹងរំពេរ) ស្ថិតនៅក្នុងភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ដឹកនាំដោយ លោក ប៉ក់ សុីងេន នាយករដ្ឋបាលស្រុកសន្ទុក។ ចំពោះសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងសឹករងស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចថ្លុកបគួយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្លាំងជំនាញនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញ់ចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកលើសប្រវែងចំនួន៦០របាំង ប្រវែង៦០០ម៉ែត្រ ឡុកចំនួន១៦គ្រឿង លប/លូចំនួន១៧មាត់ បង្គោលចំនួន៤២០ដើម  និងចាក់លែងត្រីចម្រុះទំងន់៣០គីឡូក្រាម ចូលទន្លេវិញ។