កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលស្ទោង និងសង្កាត់រដ្ឋបាលជលផលពាមបាង ព្រមទាំងមន្រ្តីខណ្ឌ សហការជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ប្រចាំស្រុកស្ទោង កម្លាំងចម្រុះទីបញ្ជាការប្រចាំស្រុក
ស្ទោង និងកម្លាំងសហគមន៏នេសាទ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចនឹងសន្ទូង ទ័ពធំ ក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
នៅថ្ងៃដដែលលោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចស្ទឹងរោត សចំណង់ និងបឹងកក់ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពុងស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ ហុន ប៊ុនចែម នាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច ព្រះស្នែង ក្នុងឃុំកំពង់គោ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះចុះសង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៧៥របាំងប្រវែង២.៦១៦ម៉ែត្រ ឡុកចំនួន៤៨គ្រឿង លប/លូចំនួន៥២មាត់ បង្គោលចំនួន១.២៥៦ដើម ចាក់លែងត្រីចម្រុះទំងន់១១០គីឡូក្រាមចូលទន្លេវិញ និងលបប្រើស១០០ចំនួន១០ខ្សែស្មើនឹង២០០គ្រឿង។ ចំពោះមធ្យោបាយកាណូតស្មាច់មាន០៨គ្រឿង និងប្រើប្រេងសាំងអស់ចំនួន១៧៥លីត្រផងដែរ។






































