ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន គោល
នយោបាយភូមិឃុំមានសុវត្ថិភាព ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសអសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ៕ដោយះភ្នំដងរ៉ែក






































