រដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្តបើកវេទិកាផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការផ្ដល់ឯកសារអត្តសញ្ញាណ ការផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សាយសេចក្ដីណែនាំ ស្ដីពីការផ្ដល់ឯកសារអត្តសញ្ញាណ ការផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោង ខេត្តឧត្តរមានជ័យ ទន្ទឹមនោះក៏មានការចូលរួមពីលោកប្រធានមន្ទីរ អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងជួយសម្រួលក្នុងការធ្វើឯកសារអត្តសញ្ញាណផ្សេងៗ និងផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ៕ដោយ៖ភ្នំដងរ៉ែក