ស្ទឹងត្រែង៖ទំនិញជាច្រើនមុខហួសការបរិច្ឆេទដែលតាំងលក់តាមផ្ទះនិងនៅជុំវិញផ្សាក្រមួនក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយកំលាំងប៉ូលីស ស្រុកថាឡាបានចុះដកហូតមួយចំនួន ដុតបំផ្លាញចោល និងពន្យល់ដល់ប្រជាពលរដ្ឋ ក៏ដូចជា
អាជីវករ លក់ទំនិញឲ្យគិតគួរពីបញ្ហាសុខភាព ក្នុងពេលដែលបច្ចុប្បន្ននេះ មានទំនិញមួយចំនួន ត្រូវឈ្មួញនាំចូលគេចពន្ធជាទំនិញដែលខូចគុណភាពហើយលួចលាក់យកមក លក់ឱ្យប្រជាពលរដ្ឋក្នុងស្រុក និងនៅតាមជនបទដាច់ស្រយាល មិនសូវយល់ដឹងពីការបរិច្ឆេទ។
ក្នុងសកម្មភាពចុះពិនិត្យការដាក់តាំងលក់ទំនិញនៅផ្សាក្រមួនស្រុកថាឡាបរិវ៉ាត់ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៤នេះលោកខេង ប៊ុនថា ប្រធានសាខាកាំកុងត្រូលស្ទឹងត្រែងបានបញ្ជាក់ថា៖សកម្មភាពចុះមកពិនិត្យទំនិញមកដល់ទីរួមស្រុកនេះ គឺជាលើកទីមួយហើយ ក្រុមកន្ត្រីជំនាញបានពន្យល់ប្រជាពលរដ្ឋពីការពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ នៅលើមុខទំនិញនិមួយៗ ដើម្បីដាស់ស្មារតីឲ្យពួកគាត់លើកកំពស់ថែរក្សាសុខភាពក្នុងការរស់នៅ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ មកពីទីជនបទពិសេសបងប្អូនជនជាតិដើមភាកតិច ទិញផលិតផលពីទីផ្សាយកទៅបរិភោគ ប៉ះទំនិញខូចគុណភាព នាំឲ្យខាតបង់ថវិកាហើយកើតជំងឺរាករុះ ឈឺពោះ ឬពុលក្អួតជាដើម។ល។
លោកប្រធានសាខាពន្យល់ដល់អ្នកលក់ត្រូវជួយពិនិត្យមើលស្លាកសញ្ញាដោយខ្លួនផងកុំទិញយករបស់ហួសកាលបរិច្ឆេតប្រើប្រាស់មកលក់ ហើយបងប្អូនអ្នកទិញក៏ត្រូវពិនិត្យពី គុណភាពទំនិញផងដែរ មួយគឺខ្ញុំអប់រំទៅលើប្រជាពលរដ្ឋ ទៅលើអាជីវករដើម្បីឲ្យគាត់ទទួលយក ទំនិញដែលមានគុណភាព ធ្វើយ៉ាងណាទំនិញដែលគាត់ជិតផុតកំណត់ ឬក៏ផុតកំណត់នោះ គឺធ្វើម៉េចគាត់ត្រូវបង្វិលឲ្យទៅជាសត្វស៊ី ឬមួយយកទៅដូរគេវិញ ទីបីកុំឲ្យគាត់ខាតប្រយោជន៍ ហើយចំណាត់ការនេះ គឺជាចំណាត់ការអប់រំទៅលើគាត់ ហើយក្នុងករណីលើកក្រោយដែលខ្ញុំចុះមក ស្រុកថាឡាបរិវ៉ាត់នេះក្នុងទីផ្សារនេះ លែងមានការយោគយល់គាត់លែងអប់រំទៅលើគាត់ហើយ គឺខ្ញុំត្រូវធ្វើទៅតាមវិធានការនៃច្បាប់ នៃការកំណត់ចំពោះដែលទំនិញ ដែលគាត់យកមកហួសការបរិច្ឆេតប្រើប្រាស់ ។
ជាមួយនេះដែរលោក ហួត ស្រេង ប្រជាពលរដ្ឋនៅភូមិ ថាឡា ឃុំ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានជំរុញឱ្យមន្ត្រីចុះពិនិត ធ្វើឱ្យបានញឹកញាប់បន្តិច ព្រោះនៅលើទីផ្សារតែងតែលបលួច ដាក់តាំងលក់ទំនិញខូចគុណភាព ហើយប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹង ជាពិសេសជនជាតិដើភាគតិច ដែលមិនចេះអក្ស ពួកគាត់បានគាំទ្រដល់ សកម្មភាពចុះពិនិត្យនេះ ដោយសារមានប្រយោជន៏ សំរាប់ប្រជាពលរដ្ឋទូរទៅ ហើយអាចចៀសវាងបានពីជំងឺដំកាត់ផ្សេងៗព្រមទាំងមិនឲ្យខាតបង់ថវិកាថែមទៀត។
លោកបញ្ជាក់ទៀតថា៖ប្រជាពលរដ្ឋនៅតាមទីជនបទពិតជាល្ងិតល្ងង់ដោយសាពួកគាត់មិនបានរៀនសូត្រចេះដឹង ទិញរបស់របរអ្វីៗជឿជាក់ ទៅលើតែអ្នកលក់ប៉ុណ្ណោះ ហើយបានមន្ត្រីផ្នែកនេះមកពន្យល់ដល់ផ្ទះ ពិតជាបានរួមគ្នាគិតពីបញ្ហាសុខភាពរស់នៅបានល្អ។
ជាមួយនិងការចុះណែនាំនេះមន្ត្រីសាខាកាំកុងត្រូល បានរកឃើញទំនិញខូចគុណភាពមួយ ចំនួនដូចជាមីកំប៉ុង មីកញ្ចប់ជិត ៣០០កញ្ចាប់ និងនំកញ្ចាប់កូនក្មេង ទឹកក្រូចដប និង រួមនឹងចំណីអាហារផ្សេងៗទៀតហួសគុណភាពប្រើប្រាស់ណែនាំឲ្យអាជីវករយកទៅដោះដូរម្ចាស់ដើមវិញ កុំឲ្យខាតបង់ថវិកា និងខ្លះទៀតត្រូវដុតកំទិចចោល ៕