កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកវរសេនាតូចលេខ២៦៩ប្រចាំខេត្តកោះកុងចាប់ទូកមួយគ្រឿងដឹក ទំនិញឆ្លងដែនខុសច្បាប់មកពីប្រទេសថៃ

0

ខេត្តកោះកុង៖ក្រោមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន ទឹក.កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកវរសេនាតូចលេខ២៦៩ប្រចាំខេត្តកោះកុងនៅយប់ម៉ោង៣កន្លះទៀបភ្លឺចូលថ្ងៃ១៧តុលា២០២៥បានធ្វើការស្ទាក់ចាប់បានទូកល្បឿនលឿនមួយគ្រឿងដឹក ទំនិញឆ្លងដែនពីប្រទេស ថៃនៅត្រង់ ចំណុច ខាងក្រៅច្រកចូលពាមក្រសោប ខេត្តកោះកុង។

ជុំវិញករណីខាងលើនេះសមត្ថកិច្ចបញ្ជាក់ថាទំនិញនៅលើទូកគឺជាទំនិញឆ្លងដែនចេញពីប្រទេសថៃដឹកចេញពីផែឈ្មោះគីមខ្លងស៊ុនប្រទេសថៃមានបំណងយកមកឡើងនៅព្រែកស្វាយដើម្បីដឹកបន្តតាមឡានតាក់ស៊ីទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាកក្នុងខេត្តកំពត  ។

សមត្ថកិច្ចរឹបអូសបានរួមមាន៖១-ក្ដាមសក ចំនួន ១៩កេសតូច និង១០កេសធំ.  ២-ក្តាមបង្កក ចំនួន ០៥កេស. ៣-ជើងមាន់បង្កក ចំនួន១២កេស.   ៤-ដបទឹក ចំនួន ៤កេស.  ៥-ថ្នាំលាបពណ៌កំប៉ុងដែក ចំនួន ៧កេស.  ៦-ឆ្នាំលាបប្រភេទ TK ចំនួន ៣កេស.  ៧-ថ្នាំលាបប្រឆាំងច្រេះ ចំនួន ៥កេស.   ៨-ថ្នាំសារធាតុប្រតិកម្មតូលូអ៊ីនចំនួន១០កេស.  ៩-កាហ្វេ ចំនួន ២កេស.   ១០-ស្លឹកកាធម  ០២កេស.  ១១-ស្រោមដៃក្រណាត់ ចំនួន ១បេធំ។ម្ចាស់ទូកជាពលរដ្ឋខ្មែររស់នៅ ភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។បច្ចុប្បន្ន៖ ទូករួមនិងទំនិញទាំងអស់ ត្រូវបាន នគរបាលការពារព្រំដែនទឹកវរសេនាតូចលេខ២៦៩ បានប្រគល់ជូនរដ្ឋបាលខេត្តកោះកុងដើម្បីចាត់ចែងបន្តតាមនិតិវិធី៕

នាគសមុទ្រ