កម្លាំងចម្រុះចុះរឹបអូសឈើក្ដាចំនួនមួយគោយន្តកន្ត្រៃដែលឈ្មួញដឹកយកទៅទម្លាក់ក្នុងស្រះមាត់ផ្លូវដើម្បីលាក់បាំងពីមន្ត្រីជំនាញ

0

ដោយអ៊ុក ផ្លុង
សៀមរាប÷ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកអ្នកសារព័ត៌មានថាមានឈ្មួញដឹកឈើក្ដាចំនួនមួយគោយន្តកន្ត្រៃទៅលាក់ទុកក្នុងស្រះមាត់ផ្លូវលំមួយកន្លែងភ្លាមៗ នោះ អ្នកសារព័ត៌មាន បានទៅដល់ទីតាំងឃើញថាពិតជាមានការដឹកឈើទៅទំលាក់ទុកក្នុងស្រះពិតប្រាកដមែនហើយក៏ បានរាយការណ៍ទៅ ដេប៉ូឈើខេត្តសៀមរាប មួយសន្ទុះក្រោយមកឃើញវត្តមាន លោក លឿម លឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានដឹកនាំកម្លាំងចម្រុះទៅរឹបអូសយ៉ាងទាន់ចិត្ត។ សមាការចូលរួមមាន មន្ត្រីសង្កាត់រដ្ឋបាល ព្រៃឈើជីក្រែង, នាយរង ស្នងការផ្នែកសេដ្ឋកិ ខេត្តសៀមរាប នាយរងផ្នែកសេដ្ឋកិច្ច នៃអធិដ្ឋានស្រុកជីក្រែង នាយរងប៉ុស្តិ៍នគរបាលសង្កាត់ រដ្ឋបាល ពង្រក្រោម សរុបចំនួន ១០នាក់ រឹបអូសបាន ក្ដាប្រភេទ ឈើចំបក់ និងឈើត្រាចដែលមានទំហំ ១,៥ ស•ម ×២០ស•ម ប្រវែងចន្លោះពី ៥ម៉ែត្រ ទៅ៧ ម៉ែត្រ ប្រហែល១,៥ ម៉ែត្រគូប។ ករណីនេះកើតឡើងក្នុង ភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នឈើ ខុសច្បាប់ ដែលឈ្មួញដឹកយកទៅលាក់ ក្នុង ស្រះមាត់ផ្លូវត្រូវបានរឹបអូសយកទៅ រក្សាទុក នៅទីស្នាក់ការ សង្កាត់ រដ្ឋបាល ព្រៃឈើជីក្រែង។ បញ្ហាទិន្នន័យប៉ុន្មាន ម៉ែត្រគូប មិនច្បាស់លាស់បណ្ដាលមកពី លោក វង្ស សាំងសំរិត ហៅ ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងមិនព្រម ផ្ដល់ទិន្នន័យឲ្យ អ្នកមានសារព័ត៌មាននេះគឺ ជាទម្លាប់ដ៏អាក្រក់របស់លោក វង្ស សាំងសំរិត ហៅ ហុង ដាដែលមិនព្រមលើកទូរស័ព្ទអ្នកសារព័ត៌មាន ឬមិនព្រមឆ្លើយតប អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ប្រជាពលរដ្ឋ ដាក់ ការសង្ស័យ លើ លោក វង្ស សាំង សំរិត ថាទំនងប៉ះពាល់ ឆ្នាំងបាយ របស់លោកក៏មិនដឹង។ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋបានត្រែកអរនឹង ចម្នាត់ ការ របស់មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ និងប៉ូលិសសេដ្ឋកិច្ចដែលបានបង្ក្រាបបទល្មើសព្រៃឈើ១ករណីនេះ។ ពួកគាត់សំណូមពរ ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាស្ថាប័នពាក់ព័ន្ធបន្តការទប់ស្កាត់ បទល្មើស ព្រៃឈើបន្តទៀត ដើម្បីថែរក្សាធនធានធម្មជាតិព្រៃឈើដែលជា សម្បត្តិរបស់រដ្ឋសេសសល់ក្ន្ងុងគោលបំណងថែរក្សា លំនឹងអេកូឡូស៊ីគម្រប់ព្រៃឈើទុកជាជម្រកសត្វព្រៃ៕