ថ្នាក់ដឹកនាំខេត្តកំពង់ចាម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» គម្រប ខួប១៣ឆ្នាំ

0

កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងទាំង៣ អញ្ជើញគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្របខួប១៣ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការយាងចូលទីវង្គត់ របស់ព្រះបរមរតន កោដ្ឋ គឺជាការបាត់វីរះមហាក្សត្រមួយ ព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជា ព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយ ព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទូលព្រះបង្គំ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួង ឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គ ទ្រង់ព្រះមេត្តាទទួលមហាកុសល ដែលកូនចៅ ចៅទួតរបស់ព្រះអង្គបានឧទ្ទិសថ្វាយនាឱកាសនេះ និងសូមជួយរក្សា ឃុំគ្រងទឹកដី និងប្រជារាស្ត្រ នៃកម្ពុជា សូមទទួលបានសេចក្តីសុខក្សេមក្សាន្តកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក អំពីស្នាព្រះហស្ថ របស់ ព្រះអង្គ ដែលនៅគង់ព្រះជន្ម នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេស បារាំង ព្រះអង្គមានមហាជោគជ័យក្នុង ការទាមទារឱ្យរាជាណា ចក្រថៃឡង់ដ៍ សងមករាជាណា ចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំង សកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែងផងដែរ ៕