ប្រជាពលរដ្ឋ៥៣គ្រួសារ ទទួលការអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺមិនឆ្លងទាំង៤ប្រភេទធំៗ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែតុលា  ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពីវិធានការការពារជំងឺមិនឆ្លងទាំង៤ប្រភេទធំៗមាន (ការជួយសង្គ្រោះបឋម ជនរងគ្រោះស្លាក់ ជនរងគ្រោះលង់ទឹក ជនរងគ្រោះហូរឈាម) និងវិធានការការពារជំងឺគ្រុនឈាម ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីអនុសាខា  ជូនដល់ជូនដល់ប្រជាពលរដ្ខសរុបចំនួន៥៣គ្រួសារ នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការង បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានទីនេះទាំងអស់។

លោកស្រីនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបង្ហាញពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋដែលក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺcovid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។

លោកស្រីនាយិការង បានគូសបញ្ជាក់ថាដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ  ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម។ស្របតាមទិសស្លោក(ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី)។

លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី។ ក្នុងពេលនោះផងដែរលោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម  ការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់  ការហូរឈាម ការជួយសង្រ្គោះជនរងគ្រោះលង់ទឹក ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប