ខេត្តព្រះសីហនុ៖បុរសចំណាស់ជនជាតិកូរ៉េម្នាក់បានស្លាប់ដោយចងក ក្នុងបន្ទប់ទឹកសណ្ឋាគារ QueenCo ជាន់ទី២ បន្ទប់លេខ២២៤ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង០០នាទី ។

សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិកូរ៉េ ថ្ងៃខែឆ្នាំកំណើត០១-មករា-១៩៦៧ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 មានសុព លភាពត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៣៣ ជាភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ QueenCoស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។ដោយជនរងគ្រោះបានស្នាក់នៅរយៈពេល ១១ថ្ងៃមកហើយ។

យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត និងការពិនិត្យសាកសព ជាបឋមសមត្ថកិច្ចជំនាញ សន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ដោយចងកសម្លាប់ខ្លួន) ក្នុងនោះសមត្ថកិច្ចបានរកឃើញ ប្រដាស់មួយសន្លឹកដែលគេជឿថា ជាសំបុត្រអត្តឃាតរបស់ជនរងគ្រោះសរសេរទុកជាបណ្តាំមុខពេលចងក សម្លាប់ខ្លួន ប៉ុន្តែរអត្ថន័យនៅក្នុងសបុត្រនោះមិនត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ឲ្យដឹងនោះទេ។បច្ចុប្បន្ន សពខាងលើ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព។

គូរំលិកផងដែរថាសណ្ឋាគារនិងកាស៊ីណូ QueenCo ដែលមានថៅកែជាជនជាតិអ៊ីស្រាអែលនេះ កាលពីថ្ងៃទី ១៧ ខែតុលានេះ ក៏ធ្លាប់មានរឿងរ៉ាវ ពាក់ព័ន្ធនឹងជនជាតិកូរ៉េចំនួន ០៤នាក់ផងដែរ (នេះបើតាមការបង្ហើបប្រាប់ឲ្យដឹងរបស់សមត្ថកិច្ចប៉ូលិស )៕នាគសមុទ្រ




































