អ្នកស្ម័គ្រចិត្ត ទទួលវគ្គបណ្ដុះបណ្តាលអំពីវិជ្ជាសង្គ្រោះបឋម សហគមន៍មានសុខភាពល្អមានភាពធន់ និងអាកាសធាតុ

0

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ  បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម  អឌ្ឍចន្ឌក្រហម  គោលការណ៍គ្រឹះ វិជ្ជាសង្គ្រោះបឋម សហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ ស្ថិតនៅទីតាំងសាលាស្រុកកំពង់ស្វាយ។ កម្មវិធីនេះផងដែរដោយបានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក អ៊ុត វណ្ណរ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ លោកស្រី ឡេង សុឃីម នាយិការងសាខា លោក  លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្តឃុំត្បែង និងឃុំជ័យ   សរុបចំនួន៤៧នាក់ (ស្រី១៩ នាក់)។

លោកស្រី ឡេង សុឃីម នាយិការងសាខា បានលើកឡើងថាការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យអ្នកស្ម័គ្រចិត្តបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងធ្វើឱ្យសហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន ។

នាឱកាសនោះលោក អ៊ុត វណ្ណារ៉ា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ
ណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូន
ចំពោះមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងបណ្ដុះបណ្ដាលនេះ។ សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា÷ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូប
សន្លប់បាត់បងស្មារតី(មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក)
ស្លាក់(មនុស្សពេញវ័យ កុមារ ទារក) ការសង្រ្គោះហូរឈាម(ត្រចៀក ភ្នែក ក្បាល)
ការជួយជនរងគ្រោះបាក់ឆ្អឹង វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្នវិធានការការពារជំងឺគ្រុនឈាម។