លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត

0

កំពង់ធំ:  លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ០១គ្រួសារ ស្ថិតនៅភូមិ តាទ្រៀល ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្តកំពង់ធំ ល្ងាចថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយមើលឃើញពីភាពខ្វះខាតរបស់ក្មួយប្រុស ហេង សុខគា តាមរយ:បណ្ដាញសង្គម ភ្លាមៗ នោះលោកបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំមកសម្ភា:គ្រឿងឧបភោគ
បរិភោគ ព្រមទាំងថវិកាមួយចំនួន ឧបត្ថម្ភ ជូនគ្រួសារក្មួយប្រុស ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាព ជាប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ  ស្នងការ បានផ្ដាំផ្ញើដល់លោក ហេង ម៉ាន ត្រូវជាឳពុកបង្កើតកុមារា ហេង សុខគា សូមជម្រុញឱ្យកូនបន្តការសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយទៅជាធនធានមនុស្ស ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យទទួលបានភាពរីកចម្រើនបន្តទៀត ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ សម្ភារៈ គ្រឿងឧបភោគបរិភោគរួមមាន :១-អង្ករចំនួន ៥០ គីឡូក្រាម,២-មីជាតិចំនួន ០១កេស,៣-ទឹកត្រីយួរ និងទឹកស៊ីអ៊ីវចំនួន ០២យួរ,៤-សំលៀកបំពាក់
ចំនួន ០៥ កំប្លេរ,៥-ទឹកបរិសុទ្ធ,៦-ថវិកាចំនួន១,២០០,០០០រៀល។

លោក ហេង ម៉ាន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសាកសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន
ឧបត្ថម្ភជូនក្រុមគ្រួសារលោក ស្របតាមតម្រូវការចាំបាច់ក្នុងការដោះស្រាយក្នុងជីវភាពជាប្រចាំថ្ងៃ ព្រមទាំងគោរពជូនពរ ជូនចំពោះលោកស្នងការ និងកងកម្លាំងនគរបាលទាំងអស់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ដែរថា ក្មេងប្រុស ហេង សុខគា ជាកូនកំព្រា រស់នៅជាមួយឳពុក ក្នុងជីវភាពខ្វះខាត សព្វថ្ងៃក្មួយប្រុសកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាតាទ្រៀល ថ្នាក់ទី ៣ ៕