ដោយអ៊ុក ផ្លុង
សៀមរាប÷ ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ផ្លូវមួយខ្សែ នេះមានប្រវែង ៣៣៨២ ម៉ែត្រ ត្រូវបានកសាង ក្រាល គ្រួសក្រហម ធម្មជាតិក្រោមថវិកាមូលនិធិ ឃុំ គោក ធ្លកក្រោម ក្នុង ឆ្នាំ ២០១៦ ដែលមានតម្លៃ ៩៦១៥០២០០រៀល(កៅសិប ប្រាំបួនលានដប់ប្រាំ មុឺនពីរ រយរៀល)។ ក្រោយពីកសាងផ្លូវនេះរួច ឃើញថាប្រជា
ពលរដ្ឋដែល ធ្វើដំណើរ ឆ្លងកាត់កាត់ផ្លូវនេះមានភាពងាយស្រួល និង មានការ ធ្វើចរាចរណ៍ដោយមមាញឹកផងដែរ។ ប៉ុន្តែដោយសារតែមានការ ដឹកជញ្ជូន ដោយឡានតូចធំ ឆ្លងកាត់ ព្រមទាំង ទឹកជំនន់ ធ្វើឲ្យផ្លូវលំ ដែលមានសារៈសំខាន់ក្នុងភូមិនេះមានសភាពទ្រុឌទ្រោម និងខូចខាតជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរ លោក មៀន ម៉ៅ បច្ចុប្បន្ន របស់ ភូមិ ត្រពាំងត្រាវ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ត្រូវជាកូនបង្កើត របស់លោក យឹម ឃុន ជា មេភូមិ ត្រពាំងត្រាវ ផងដែរ តែងតែ ផ្ដើមគំនិត រៃអង្គាសថវិកាជួសជុលផ្លូវលំនេះជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ នេះ ដោយសារទឹកជំនន់ធំ ធ្វើឲ្យផ្លូវលំ បានខូចខាតយ៉ាងធ្ងន់ធ្ងរ។ បើយោងតាមសម្តីរបស់លោក មៀន ម៉ៅ បានប្រាប់ថា ការៃអង្គាសនេះបានថវិកា ទិញប្រភេទដីលាយ អាចម៍ផ្កាយ ចំនួន៨ឡាន ក្នុង១ ឡានមានតម្លៃ៧០០០០ រៀល ។ លោកបញ្ជាក់ថាខាងរដ្ឋបាលឃុំ គោកធ្លកក្រោមរ៉ាប់ជួយ៣ ឡាន ប៉ុន្តែ មិនទាន់ ឲ្យលុយនៅឡើយ ទេ លោកសុំជឿ ជំពាក់គេ សិន។ ជាចុងក្រោយ លោកបាន សំណូមពរ ដល់សប្បុរសជន និងមន្ត្រីរាជការគ្រប់ស្ថាប័នដែល មានបំណងចូលរួមជួសជុល ផ្លូវលំ ជាមួយលោកក៏ដូចជា បងប្អូនប្រជា ពលរដ្ឋក្នុងភូមិត្រពាំងត្រាវ សូមចូលរួម តាមកម្លាំងសទ្ធា តាមរយៈQr របស់លោក ឬទាក់ទងតាមលេខទូរស័ព្ទរបស់លោក។ ព្រោះផ្លូវនេះខូចខាត ជាច្រើន កន្លែងទៀតត្រូវការថវិកាបន្ថែមដើម្បីទិញដី និងត្រូវការគ្រួសក្រហមជាច្រើន ឡានដើម្បីជួសជុល៕Tel= 097 444 4903 សូមអរគុណ !!!






































