ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់  ៣១គ្រួសារ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស

0

កំពងចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣១គ្រួសារ រស់នៅតំបន់គោដេក ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់  ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ។  ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ ។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា  ក៏បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវរស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន  ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម  ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក   ។
គួរបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖   អង្ករ ២៥គក្រ  ទឹកត្រី១យួរ   ទឹកស៊ីអ៊ីវ ១យួរ  កន្ទេល១  សាប៊ូម្សៅ ២កញ្ចប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ  ឃីត ( មុង ភូយ សារុង ក្រម៉ា)  និងថវិកាមួយចំនួនផងដែរ  ៕