អភិបាលខេត្តកំពង់ចាម ប្តេជ្ញាចិត្ត បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន

0

កំពងចាម: ក្នុងឱកាសប្រារព្ធពិធីរំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្ត បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ រក្សាសាមគ្គីជាតិ រឹងមាំ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជនខេត្តកំពង់ចាម និងភាពសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្តេជ្ញាចិត្ត ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងបន្ថែមទៀត។
គោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ព្រះបារមីដ៏ ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុង មួយក្នុងការដោះស្រាយបញ្ហាជាតិ ជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
បន្តរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដ៏ឆ្នើម ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ប្រឆាំង នឹងការឈ្លានពានពីបរទេស ៕