ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥
លោក ផុន ចាន់និល អភិបាល នៃគណ:អភិបាលក្រុង រួមជាមួយលោកស្រី ហេង សុជាតិ អភិបាលរងក្រុង មន្រ្តីការិយាល័យជំនាញ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី១ខ្នង មាន០៥បន្ទប់ នៃសាលាបឋមសិក្សាសំរោង ក្រោមការឧបត្ថម្ភគាំទ្រដោយ សប្បុរសជនជប៉ុន និងក្រុមហ៊ុន សាមីតា ស្នូលឡេស៊ុប ហ្វាន់ដេសិន ខេមបូឌា ក្រោម
អធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោកស្រី កូបាយ៉ាអាស៉ិក ហ្វូជីកុក តំណាងអង្គការ សាមីតា ស្គូលឡេស៉ិប ហ្វាន់ ដេសិន ខេមបូឌា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាសំរោង ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។
គួរបញ្ជាក់ថា អគារសិក្សាដែលជាសមិទ្ធផលថ្មី ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥ សាងសង់ដោយក្រុមហ៊ុន ម៉ែន សមើល ខូអិលធីឌី និងកំពុងសម្ពោធដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចំណាយថវិកាសរុបចំនួន៧០.០០០$ (ប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមេរិច)៕ដោយ៖ភ្នំដងរ៉ែក






































