ពលរដ្ឋក្នុងក្រុងកំពង់ចាម បានស្នើសុំដោះស្រាយបញ្ហាប្រមូលសំរាមយឺត សុំផ្លូវបេតុងបន្ថែមលើផ្លូវកៅស៊ូ រួមនឹងបញ្ហាផ្សេងៗ ៤៧ករណី

0

កំពង់ចាម: ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម បានស្នើសុំដោះស្រាយបញ្ហាប្រមូលសំរាមយឺត សុំផ្លូវ បេតុងបន្ថែមពីលើផ្លូវកៅស៊ូដែលមានស្រាប់ រួមនឹងបញ្ហាផ្សេងៗ ៤៧ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ នាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តជោតនារាមបឹងកុក(វត្តបឹងកុក) ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋលើកឡើងរួមមាន ការស្នើសុំដោះស្រាយបញ្ហាប្រមូលសំរាមយឺត សុំផ្លូវបេតុងថែមលើផ្លូវកៅស៊ូ សុំជួសជុលផ្លូវកៅស៊ូ សុំលូរំដោះទឹក សុំអំពូលសូឡាបំភ្លឺផ្លូវ សុំបង្គោលភ្លើងរដ្ឋ សុំទ្វារទឹក សុំផ្អាកការធ្វើចរាចរណ៍ក្នុងវត្តបឹងកុកពេលយប់អធ្រាត្រ សុំប័ណ្ណសមធម៌ សុំកង់ជិះទៅរៀន និងបញ្ហាទំនាស់អ្នកជិត ។ល ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នក ចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិ ចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវ ឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕