សមាគមអាម៉ាណះតាកាហ្វុលកម្ពុជាធ្វើការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាសុខភាពស្បែករបស់បុរសស្ត្រី

0

សម្រស់ជាផ្នែកមួយចាំបាច់បំផុតដល់ស្ត្រីគ្រប់រូបដែលប្រាថ្នាចង់បាន។ បើយើងវិភាគទៅនិងប្រសាសន៍របស់លោកជំទាវដាតុម៉ានចិន្តារដ្ឋលេខាធិកានៃក្រសួងកិច្ចការនារីមានប្រសាសន៍ឲ្យដឹងក្នុងការផ្សព្វផ្សាយផលិតផលរបស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជាថាស្ត្រីជាបង្គោលនៅក្នុងគ្រួសារហើយស្ត្រីគួរតែបង្កើតសេដ្ឋកិច្ចនៅក្នុងសមាគមទៀតផង។
លោកជំទាវបព្ជាក់ទៀតថាបើសិនស្ត្រីយើងមានភាពរុឹងមាំមានការជ្រោមជ្រែងនៅក្នងសមាគមព្រមទាំងសង្គមជាតិនិងមានការលើកទឹកចិត្តចំពោះនារីគ្រប់រូបក៏ត្រូវមានការលើកទឹកចិត្តពីបុរសដែរ។ទើបកិច្ចការអាចសម្រចបានជាស្ថាពរសំខាន់ស្ត្រីត្រូវមានសេដ្ឋកិច្ចនិងប៊ីសនីសផ្ទាល់ខ្លួន។
សម្រាប់លោកជំទាវដាតុម៉ានចិន្តាបានឱ្យដឹងទៀតថាសម្រាប់ខ្ញុំគឺគាំទ្រទាំងស្រុងនៅផលិតផលរបស់ក្រុមហ៊ុនសូគា cambodia ដែលជួយដល់ស្ត្រីនៅទូទាំងប្រទេស ជៀសផុតពីផ្ទៃមុខមានបញ្ហ ឲ្យឈានទៅរកផ្ទៃមុខភ្លឺរលោង ស្រស់ស្អាត មានសម្រស់ផូផង់ដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន។
ដោយឡែកចំពោះហាណាវិញដែលជាស្ត្រីខ្មែរឥស្លាមម្នាក់នាងបង្ហាញការចាប់អារម្មណ៍នៅផលិតផលរបស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជាកម្ពុជា ដោយអង្គុយផ្ចិតផ្ចង់ស្តាប់ការផ្សព្វផ្សាយពីផលិតផលរបស់សមាគម អាម៉ាណះតាកាហ្វុលកម្ពុជា ដែលជាទំនុកចិត្តរបស់ស្ត្រីទូទៅ។នាងមានអារម្មណ៍ពេញចិត្តនៅផលិតផលរបស់សមាគមដែលកំពុងផ្សព្វផ្សាយ។និងមានការចាប់អារម្មណ៍ចង់ចាប់ដៃគូជាមួយក្រុមហ៊ុនស្កាយ៉ាដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។បានធ្វើឲ្យនាងមានទំនុកចិត្តក្នុងការប្រើប្រាស់។
ភាពញញឹមស្រស់ស្អាតនិងជឿជាក់របស់កញ្ញាយ៉ានីវិញក៏មិនខុសពីកញ្ញាហាណាដែរ។ប្អូនស្រីថាចំពោះខ្ញុំវិញជឿជាក់ទៅលើផលិតផលហ្វមលាបមុខនាំចូលដោយក្រុមហ៊ុនស្កាយ៉ារបស់សមាគមអាម៉ាណះតាការហ្វុលកម្ពុជា។ខ្ញុំវិញមានទំនុកចិត្តនិងជឿជាក់លើផលិតផលនេះ ដែលមានគុណភាពល្អ ហើយគាំទ្រ100% ដែលជាផលិតផលខ្មែរឥស្លាមដោយយើងប្រើនឹងមានទំនុកចិត្តបំផុត។
លោកសេនសាម៉ាននាយករប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា របស់ក្រុមហ៊ុនស្កាយ៉ាដែលបានពាំនាំយកនៅផលិតផលស្កាយ៉ាមកផ្សព្វផ្សាយដែលជាផលិតផលមួយមានស្តង់ដារអន្តរជាតិមានប្រភពច្បាស់លាស់ល្បីល្បាញនៅក្រៅប្រទេសដែលនាំចូលមកជាង 16 ប្រទេសរួមទាំងកម្ពុជាផងដែរ។
លោកបញ្ជាក់អំពីការដែលឈានដល់កិច្ចសហការជាមួយដៃគូហើយក៏មានកាចង្អុលបង្ហាញពីអនុសាសន៍របស់ ទេសរដ្ឋមន្ត្រីស្មាសាន់ ដែលលោកតែងតែគិតគូរពីផលប្រយោជន៍ដល់សមាគមខ្មែរឥស្លាម។ជាពិសេសបានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់ឲ្យយល់កាន់តែស៊ីជម្រៅទៅលើខឿនសេដ្ឋកិច្ចពីសមាគមរបស់យើងឲ្យកាន់តែរីកចម្រើន។
លោកបន្តទៀតថាដូច្នេះស្កាយ៉ាគឺជាផលិតផលរបស់ប្រទេស new zealand ដែលកំពុងដំណើរការទាំង 16 ប្រទេសរាប់ទាំងកម្ពុជាផងដែរ។
ហើយផលិតផលទាំង 7 មុខនេះដែលកំពុងតាំងនៅតាមតុក៏ទទួលបាននូវអាជ្ញាប័ណ្ណ លេខសម្គាល់ លេខកូដ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕