អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចេជាង

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចេជាង រួមនិង មន្ត្រីច្រកចេញចូលតែមួយ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់តំបន់សេដ្ឋកិច្ច ពិសេសចេជាងដើម្បី អនុវត្តនីតិវិធីផ្តល់សេវាទៅដល់អ្នកវិនិយោគឲ្យមានភាពងាយស្រូល។

ក្នុងជំនួបនោះឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការងារនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង គឺជាផ្នែកមួយសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនិង បង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ទូទៅ ទទួលបាន ប្រាក់ចំណូលជីវភាពគ្រូសារ  ដូច្នេះអាជ្ញាធររួមនិង មន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែសហការឲ្យបាន ជិតស្និទ្ធ ដើម្បីដោះស្រាយរាល់បញ្ហារ ដែលកើតឡើងឲ្យទាន់ពេលវេលា ដោយភាព ស្មោះត្រង់និងពង្រឹងទំនាក់ ទំនងល្អដោយផ្តោត សំខាន់លើទំនប់ចិត្តនៃគុណភាពសេវាកម្មជាមួយ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចេជាង ផ្តល់ភាពងាយ ស្រូល ដំណើរការវិនិយោគប្រព្រឹត្តទៅ ដោយរលូនសម្រាប់ ខេត្ត ព្រះសីហនុស្របតាមនីតិវិធី និងគោលនយោបាយ របស់រាជ រដ្ឋាភិបាល៕

នាគសមុទ្រ