ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យាន ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៥នេះបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញ ទៅក្រុងកោះរ៉ុង ដើម្បីជួយយុវជនម្នាក់ដែលត្រូវសត្វឱម៉ាល់ទិចជាង២០ទ្រនិចរងរបួសធ្ងន់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុសង្រ្គោះបន្ទាន់។

យុវជនរងគ្រោះមានឈ្មោះ ឆន នីន អាយុ ២៨ឆ្នាំ រស់នៅក្រុងកោះរ៉ុង ត្រូវបានសត្វឱម៉ាល់ខ្ទិច ជាង ២០ទ្រនិចក្នុងខណៈពេល ទៅកាប់កូនឈើដើម្បីធ្វើទ្រុងមាន់បណ្តាលឲ្យរងរបួសធ្ងន់។ភ្លាមៗយុវជនខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេស ចរណ៍ ក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព៕

នាគសមុទ្រ


































