កំពង់ចាម: ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម បានស្នើសុំផ្លូវ សុំជួសជុលទ្វារទឹក សុំបង្គោលភ្លើង រួមនឹងបញ្ហាផ្សេងៗ ១៩ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តពោធិរង្សីព្រៃចក្រី ស្ថិតក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានេះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ចាន់ វ៉ាន់ អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលប្រជា ពលរដ្ឋលើកឡើងរួមមាន ការស្នើសុំផ្លូវធ្វើដំណើរ សុំជួសជុលទ្វារទឹក សុំបង្គោលភ្លើងអគ្គិសនី សុំ ដោះស្រាយបញ្ហាវិវាទបិទផ្លូវដើរ សុំពន្លឿនការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណ សុំពូជស្រូវ បន្ទាប់ពីរងការខូចខាត សុំប័ណ្ណ ប ស ស សម្រាប់ប្រជាការពារ សុំដោះស្រាយបញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកបង្កផលប៉ះពាល់ និងបញ្ហារោងចក្រស្លរដែកបង្កផលប៉ះពាល់ ។ ល។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នក ចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិ ចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវ ឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕



































