បទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យ ក្នុងស្រុកជីក្រែងជំនាញរដ្ឋបាលព្រៃឈើទាំងមេទាំងកូន នាំគ្នា ប្លុក លេខទូរស័ព្ទអ្នក សារព័ត៌មាន

0

ដោយអ៊ុក ផ្លុង

សៀមរាប÷ បទល្មើសព្រៃឈើចេះតែបន្ត កើតឡើង យ៉ាងអនាធិបតេយ្យក្នុងស្រុកជីក្រែង ជាពិសេស ឡានដឹកឈើក្រាក់ និងឈើមូលស្រស់ចូលសិប្បកម្មភូមិខ្លាឃ្មុំ និងរឺម៉កដឹកធ្យូង ចេញពី ទីតាំង ស្តុបធ្យូងជុំវិញទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង។ ជាក់ស្តែងកាលពីថ្ងៃច័ន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឡានម៉ាក Toyota ពណ៌ស មួយគ្រឿង ដឹកឈើមូល ដែលម្ចាស់ឈ្មោះ យេង ភាព បច្ចុប្បន្ន រស់នៅភូមិខ្វាវ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកឈើមូល ចូលទៅសិប្បកម្មភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ម្ចាស់សិប្បកម្ម ឈ្មោះ សាក់។ បើយោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋបានឲ្យដឹងថា លោក យេង ភាព ជាឈ្មួញដឹកឈើជើងកន្ត្រៃហោះៗ ផ្លោះរំលងមន្ត្រីជំនាញ ហើយក៏ មាន មន្តអាគមចេះ បំបាំងឡានផងដែរ ទើបការរកសុីដឹកឈើ ខុសច្បាប់ រយះពេល ជាច្រើនឆ្នាំនេះគ្មានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើណាអាចបង្រ្កាបបានឡើយ? នៅ ថ្ងៃច័ន្ទទី១៧ ខែឆ្នាំដែលនេះ ក៏មានបទល្មើសព្រៃឈើដោយ រឺម៉ក ជាច្រើន គ្រឿងចូលដឹកធ្យូងដែលបាន ស្តុបទុក ជុំវិញស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដូចជាភូមិរកា ឃុំកំពង់ក្តី ភូមិថ្មី ឃុំពង្រក្រោម និងភូមិផ្សេងៗទៀត។ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាកន្លែងដែល ស្តុប ធ្យូងធំជាងគេក្នុងស្រុកជីក្រែង គឺស្ថិតក្នុងភូមិថ្មី ឃុំ ពង្រក្រោម ដែលមានម្ចាស់ឈ្មោះ ឈី ។

ពួកគាត់ បញ្ជាក់ថាលោកឈី មានធ្យូងបំរុងសម្រាប់ឲ្យឡាន និងរឺម៉កឈ្មួញដឹកបានជា រៀងរាល់ថ្ងៃ ក្នុងថ្ងៃអង្គារ ទី១៨ ខែ កញ្ញាឆ្នាំ ២០២៥ នេះរោងស្តុកធ្យូងរបស់ លោក ឈី ក៏មានធ្យូងដែរ។ ពាក់ព័ន្ធករណីខាលើនេះ អ្នកសារព័ត៌មាន បានព្យាយាមទូរស័ព្ទទៅ លោក វង្ស សាំងសំរិត ហៅ (ហុងដា) នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដើម្បីបកស្រាយ ទូរស័ព្ទចូល ជាច្រើនដងប៉ុន្តែគ្មានការឆ្លើយតប។ រីឯ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី លោក សូ ផល្លា អ្នកសារព័ត៌មាន ទូរស័ព្ទទៅ ក្រុមហ៊ុនឆ្លើយថាជាប់រវល់រហូត ម្យ៉ាងវិញទៀត ធ្វើការទំនាក់ទំនងតាមប្រព័ន្ធ Telegram ក៏ក្រុមហ៊ុនមិនអនុញ្ញាត ឱ្យធ្វើ ការទំនាក់ទំនងបានដែរ នេះបញ្ជាក់ថា លោក សូ ផល្លា បាន ប្លុក លេខទូរស័ព្ទ អ្នកសារព័ត៌មាន ដែលសរសេរផ្សាយរិះគន់ដើម្បីស្ថាបនារឿងបទល្មើសព្រៃឈើ ដូចលោក ភោគវីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋបានបង្ហើបប្រាប់ អ្នកសារព័ត៌មានថា ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលព្រៃឈើបានមកប្រកាសឲ្យម្ចាស់សិប្បកម្មទាំង អស់ក្នុងស្រុកជីក្រែងត្រូវបញ្ឈប់អាជីវកម្មរបស់ខ្លួនអស់ យូរថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត បើជនណាហ៊ានបើកអាជីវកម្មសិប្បកម្មបន្ត រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។ ពួកគាត់និយាយបែបចំអកឡកលើយថា ការផ្សព្វផ្សាយរបស់រដ្ឋព្រៃឈើ មានប្រសិទ្ធភាព មែន ប៉ុន្តែការបិទនេះគឺបិទតែរបងផ្ទះទេ ការ ធ្វើអាជីវកម្មសិប្បកម្មដំណើរការដដែល លើកលែងតែ អត់ឈើធ្វើ។ ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ ប្រធានមន្ទី រកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ មេត្តាណែនាំ លោក សូផល្លា ,លោក ភោគវីរះ និង លោក វង្ស សាំងសំរិត សូមកុំ កំសាកញី រើសអើង អ្នកសារព័ត៌មាន ដោយ ពហិការមិនលើកទូរស័ព្ទ និងប្លុកលេខទូរស័ព្ទ អ្នកសារព័ត៌មាន ដែលហ៊ានចុះផ្សាយរិះគន់ដើម្បីស្ថាបនា ធ្វើបែប នេះ មិនមែនជាដំណោះស្រាយក្នុងការ ការពារធនធានធម្មជាតិនោះឡើយ។ ព្រោះ អ្នកសារព័ត៌មានធ្វើបែប នេះគឺជាអនុវត្តតាម វិជ្ជាជីវៈ និង ក្រមសីលធម៌តាមច្បាប់ ស្តីពី សារព័ត៌មានតែប៉ុណ្ណោះ៕