កាលពីយប់ថ្ងៃទី១០មីនា មន្ដ្រីម៉ាឡេ ស៊ីបានស្នើដល់កប៉ាល់នេសាទប្រមាណ ១៨០០គ្រឿងចូលរួមរុករកយន្ដហោះ ប៊ូអ៊ីញ៧៧៧ ដែលបាត់ខ្លួនកាលពីថ្ងៃទី ៨មីនា ។ រដ្ឋមន្ដ្រីក្រសួងកសិកម្មនិង ឧស្សាហកម្មម៉ាឡេស៊ីលោក Ismail Sabri Yaakbo បានឱ្យដឹងថា មន្ដ្រីរដ្ឋាភិ បាលម៉ាឡេស៊ី
បានស្នើដល់កប៉ាល់នេសាទ ដល់ទៅ១៧៨៨គ្រឿង មកពីរដ្ឋចំនួន៥ តាមឆ្នេរសមុទ្រចូលរួមសកម្មភាពរុក រកយន្ដហោះដែលបាត់ខ្លួន ។ សកម្មភាព ខាងលើក្នុងគោលដៅជំរុញការរុករកឱ្យ បានឆាប់បំផុត ។ ក្រុមអ្នកជំនាញក៏បាន រុករក តែមិនទាន់មានលទ្ធផលនៅឡើយ។
រដ្ឋាភិបាលម៉ាឡេស៊ីបានពង្រីកការ រុករកនៅតំបន់សមុទ្រប្រទេសម៉ាឡេស៊ី គ្រាន់បានឃើញវត្ថុចំឡែក ឬបំណែក យន្ដហោះដែលបានបាត់នោះ។ ម៉ាឡេស៊ី នឹងបង្កើនបរិវេណរុករកបន្ថែម ១៨៥ គីឡូម៉ែត្រទៀត ហើយបើនៅតែមិន មានតម្រុយនឹងបន្ដពង្រីកទីតាំងរុករក បន្ថែម ។
ក្នុងពេលជាមួយគ្នានេះអាមេរិកបាន បញ្ជូននាវាចម្បាំងទី២ទៅកាន់តំបន់ ប្រទេសចិនភាគខាងត្បូងរុករកយន្ដហោះ បាត់ខ្លួន ។ នាវាចម្បាំងប្រភេទ USS Kidd ចូលរួមក្នុងសកម្មភាព ក្រោយ ពេលមន្ដ្រីម៉ាឡេស៊ីប្រកាសពង្រីកទីតាំង រុករក ។ នាវារបស់អាមេរិកបានបំពាក់ កាមេរ៉ាទំនើបដែលអាចត្រួតពិនិត្យមើល ទាំងពេលយប់និងពេលថ្ងៃបានយ៉ាងល្អ ។
លទ្ធផលស្រាវជ្រាវពីប្រេងអណ្ដែត លើដែនសមុទ្របង្ហាញឱ្យឃើញថា ប្រេង ទាំងនោះមិនមែនជារបស់យន្ដហោះដែល បាត់ខ្លួននោះឡើយ ។ មន្ដ្រីម៉ាឡេស៊ីក៏ មិនបានរកឃើញវត្ថុណាមួយដែលសង្ស័យ ថាជាបំណែកយន្ដហោះនោះឡើយ ។
ការស្រាវជ្រ*ាវរបស់ក្រុមជំនាញ ម៉ាឡេស៊ីបានបញ្ជាក់ថា យន្ដហោះដែល បាត់ខ្លួនខាងលើ ក៏អាចជាស្នាដៃក្រុម ភេរវកម្ម ក្រុមជំនាញប្លន់យន្ដហោះ ទើបមិនបន្សល់ទុកស្លាកស្នាមសញ្ញាណា មួយក្នុងការរុករក ។
ក្រុមសាច់ញាតិដែលមានអ្នកដំណើរ នៅលើយន្ដហោះនោះបង្ហាញអារម្មណ៍ ខឹងសម្បាយ៉ាងខ្លាំងរហូតមកដល់ពេល នេះ យន្ដហោះបានបាត់ខ្លួន៤ថ្ងៃមក ហើយ ប៉ុន្ដែនៅតែមិនទាន់រកឃើញ តម្រុយណាមួយ។ ចំណុចទាំងនោះហើយ បានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យា នៅលើពិភពលោកក្នុងការតាមដាន វត្ថុចំឡែកហោះហើរលើដែនអាកាស ដូចជាគ្មានន័យ គ្មានប្រយោជន៍ទាល់តែ សោះ បានត្រឹមតែការអួតអាងប៉ុណ្ណោះ ដោយសូម្បីតែយន្ដហោះបាត់ខ្លួន៤ថ្ងៃមក ហើយនៅតែមិនអាចរកឃើញ ។
ពិភពលោកបន់ស្រន់ដល់យន្ដហោះ ម៉ាឡេស៊ីដែលបានបាត់ខ្លួន។ ពលរដ្ឋដែល បានតាមដានព្រឹត្ដិការណ៍បាត់យន្ដហោះ បានរួមគ្នាធ្វើពិធីបន់ស្រន់មួយដល់អ្នក ដំណើរនិងយន្ដហោះបាត់ខ្លួន សូមឱ្យអ្នក ទាំងនោះមានសេចក្ដីសុខ ។ ប្រទេស ជាង៩បានចូលរួមរុករក ប៉ុន្ដែនៅតែគ្មាន លទ្ធផលជាវិជ្ជមាននោះឡើយ ។
នៅក្នុងព្រឹត្ដិការណ៍ដែលពាក់ព័ន្ធនោះ ដែរ អនុប្រធាននៃក្រុមហ៊ុនអាកាសចរ ម៉ាឡេស៊ីអ៊ែឡាញបានប្រកាសថា នឹង ផ្ដល់ជំនួយដល់សាច់ញាតិអ្នកដំណើរលើ យន្ដហោះប្រមាណ៥ពាន់ដុល្លារ ។ នៅ ពេលនេះសាច់ញាតិអ្នកដំណើរជនជាតិ ចិន បានត្រៀមលក្ខណៈទៅកាន់ទីក្រុង កូឡាឡំពួរ ហើយរាល់ការចំណាយក្នុង រយៈពេល១សបា្ដហ៍ដែលក្រុមសាច់ញាតិ បានកំពុងរង់ចាំក្រុមហ៊ុនជាអ្នកចំណាយ។ អ្នកខ្លះក៏រង់ចាំដំណឹងនៅអាកាសយានដ្ឋាន ក្រុងបេកាំង ហើយខ្លះទៀតក៏បានធ្វើ ដំណើរមកកាន់អាកាសយានដ្ឋានកូឡា ឡំពួរ ។
ព័ត៌មានជាច្រើនបានបញ្ជាក់ថា យន្ដ ហោះនោះរងការវាយប្រហារ ប៉ុន្ដែការ ស្រាវជ្រាវរបស់អ្នកឯកទេសទាំងមកពី អឺរ៉ុបនិងអាស៊ី ក៏មិនទាន់អាចសន្និដ្ឋាន ពីមូលហេតុច្បាស់លាស់នៅឡើយ៕
