រាជធានីភ្នំពេញ៖ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលសង្កែកាលពីវេលាម៉ោង14និង00នាទីរសៀលថ្ងៃទី11ខែមិនាឆ្នាំ2014បន្ទាប់ពីស្ត្រីរូបនោះទៅលេងផ្ទះជួលរបស់កូនធម៍ហើយត្រូវកូនធម៍លួចយកលុយអស់ជិត1មឺុនដុល្លាហើយគេចខ្លួនបាត់។ ជនសង្ស័យដែលត្រូវជាកូនធម៍រ
បស់ស្ត្រីរងគ្រោះហើយបានលួចលុយគេចខ្លួនបាត់នោះឈ្មោះ សុខ ធូ ភេទស្រី អាយុ32ឆ្នាំមុខរបរកម្មការនីរោងចក្រកាត់ដេរអីុន ជា ស្នាក់នៅផ្ទះជួលក្រុមទី18 បន្ទប់លេខ8 ភូមិទួលគោល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពុងចាម។ បើតាមការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះរូបនោះបានអោយដឹងថា៖ គាត់ឈ្មោះ បិុច សីុម ភេទស្រី អាយុ50ឆ្នាំ(ក្រមុំ ចាស់) គាត់គ្មានបងប្អូនញាតិសណ្ដាននោះទេហើយក៍គ្មានផ្ទះសំបែងនោះដែលគាត់រស់នៅម្នាក់ឯង សព្វថ្ងៃគាត់ធ្វើការនៅរោងចក្រកាត់ដេរអិុន ជា ដោយជួលបន្ទប់គេស្នាក់នៅក្រោយរោងចក្រអីុន ជា ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់មានស្រុកកំណើតនៅភូមិព្រៃចំការ ឃុំស្ពឺធរ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយគាត់គ្មានកូនគ្មានចៅគាត់ក៍បានរាប់អានសុំជនសង្ស័យធ្វើជាកូនធម៍ដោយជនសង្ស័យរូបនោះធ្វើការជាមួយនិងគាត់ដែលហើយជួលបន្ទប់ជិតគ្នាទៀតផងគាត់បានរាប់អានកូនធម៍រូបនោះរយះពេល3ខែកូនធម៌រូបនោះបានប្តូរបន្ទប់ជួលទៅនៅបន្ទប់ថ្មី ។ ស្ត្រីរងគ្រោះបានបន្តទៀតថា កាលពីវេលាម៉ោង10និង00នាទីព្រឹកថ្ងៃទី9ខែមិនាឆ្នាំ2014 គាត់បានទៅលេងបន្ទប់ជួលរបស់កូនធម៍នោះបន្ទាបពីកូនធម៍ជើងល្អរូបនោះបានទូរសព្ទហៅគាត់អោយទៅលេងហើយកូនធម៍រូបនោះបានទិញជើងជ្រូកយកទៅខ ដើម្បីធ្វើម្ហូបហូបបាយទាំងអស់គ្នាពេលដែលហូបបាយរួចគាត់ក៍បានដេកលេងជាមួយកូនធម៍នៅក្នុងបន្ទបមួយសន្ទុះលុះដល់ម៉ោងប្រហែលជា15និង00នាទីថ្ងៃទី9ខែមិនាឆ្នាំ2014គាត់ក៍បានដើរចេញទៅបន្ទប់ជួលនៅក្បែរបន្ទប់ជួលរបស់កូនធម៍នោះដោយទុកកាបូបលុយនៅក្នុងបន្ទប់ហើយបានផ្ដាំផ្ញើរអោយកូនធម៍រូបនោះជួយមើលអោយផងប្រហែលជា2ទៅ3នាទីក្រោយមកគាត់ក៍បានដើរត្រឡបមកវិញស្រាប់តែកូនធម៍រូបនោះចាក់សោរទ្វាចេញទៅក្រោយបាត់គាត់ក៍មិននឹកស្មានថា កូនធម៍របស់គាត់រូបនោះលួចយកលុយរបស់គាត់ហើយគេចខ្លួនបាត់នោះដែរ គាត់និងស្មានថាប្រហែលជាកូនធម៍របស់គាត់ចេញទៅក្រៅបញ្ជូលបទភ្លេងទូរសព្ទពេលដែលគាត់ទូរសព្ទទៅរកកូនធម៍រូបនោះត្រូវកូនធម៍រូបនោះពុំបានលើកទូរសព្ទនោះទេដោយមានការសង្ស័យលុះដល់ម៉ោងប្រហែលជា10យប់ថ្ងៃដដែលកូនធម៍រូបនោះនៅតែមិនទាន់ត្រឡប់មកវិញគាត់ក៍បានសហការជាមួយនិងម្ចាស់ផ្ទះដើម្បីបើកសោរបន្ទប់ពេលដែលម្ចាស់ផ្ទះបើកសោរបន្ទប់គាត់ក៍បានចូលទៅរកកាបូបរបស់គាត់តែមិនឃើញទើបដឹងថាកូនធម៍របស់គាត់បានលួចយកលុយរបស់គាត់ហើយគេចខ្លួនបាន។ ទ្រព្យសម្បត្តិរបស់គាត់ដែលនៅក្នុងកាបូបហើយត្រូវកូនធម៍ជើងល្អលួចយកទៅបាត់នោះមាន គ្រឿងមាស(ខ្សែក ចិញ្ជៀន ) សរុប4តំម្លឹង លុយដុល្លាចំនួន2800ដុល្លា និងលុយខ្មែរចំនួន70មឺុនរៀល ព្រមទាំងឯកសារមួយចំនួនសរុបជាទឹកប្រាក់ជិត1មឺុនដុល្លា គាត់មានការសោកស្ដាយយ៉ាងខ្លាំងព្រោះអីទ្រព្យសម្បត្តិទាំងអស់នេះគឺជាកម្លាំងញើសឈាមរបស់គាត់ដែលខំរកតាំងពីក្មេងមកម្លេះហើយគាត់ពុំមានសល់អី្វនោះទេទើបគាត់បានទៅដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្តកិច្ចជួយស្វែងរកចាប់កូនធម៍ជើងល្អរូបនេះមកដាក់ទោសតាមផ្លូវ្បាប់៕

