ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវសុក្រឹតភាពបរិមាណ-គុណភាព ជូនអ្នកប្រើប្រាស់

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦នេះ​សមាសភាពចុះអនុវត្តរួមមានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍, ក្រុមប្រឹក្សាសង្កាត់ សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីពលកិច្ច និងការប្រកួតប្រជែង (ក.ប.ប.), មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ។

​សកម្មភាពអាទិភាពក្នុងការចុះត្រួតពិនិត្យនេះ រួមមាន ការត្រួតពិនិត្យតម្លៃលក់រាយ ដោយធានាថាគ្រប់ស្ថានីយទាំងអស់ត្រូវលក់តាមតម្លៃកំណត់ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាស ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ ការត្រួតពិនិត្យគុណភាព និងបរិមាណ ប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីផ្ទៀងផ្ទាត់កម្រិតសន្ទស្សន៍ប្រេង និងបរិមាណលីត្រឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីកុំឱ្យមានការកេងបន្លំដល់អ្នកប្រើប្រាស់។ដោយ៖ភ្នំដងរ៉ែក