ខេត្តព្រះសីហនុ៖ឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦បានរៀប ចំពីធីបញ្ចុះបឋមសីលាសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈក្រុមហ៊ុនភីស ភេត្រូលៀម ខេមបូឌា ឯ.កនៅ ក្នុង ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ក្នុងគម្រោងវិនិយោគប្រមាណ ៧.៥ លានដុល្លារ។

អ្នកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៌ឲ្យដឹងថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នកឧកញ៉ាបន្ថែមថា អត្ថប្រយោជន៍នានាចេញគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារ ជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់ វិនិយោគិន ហើយគម្រោងនេះក៏និងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានថ្លែងនូវការ អបអរសាទរចំពោះដំណើរការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលនឹងរួមចំណែក បន្ថែមទៀត ជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ អ្នកវិនិយោគិន ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក៕

នាគសមុទ្រ





































