នាវាទេសចរណ៍ NORWEGIAN SUN សញ្ជាតិបាហាម៉ាស (BAHAMAS) នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២០០០នាក់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះថា NORWEGIAN SUN សញ្ជាតិបាហាម៉ាស (BAHAMAS)ដឹក នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត២០០០នាក់នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បាន ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរឆ្លងកាត់តំបន់អាស៊ីដើម្បីមកកម្សាន្តនៅកម្ពុជា ។

នាវានេះមានប្រវែងបណ្តោយ ២៥៨.៦០ ម៉ែត្រ ប្រវែងទទឹង ៣២.០០ ម៉ែត្រ ជម្រៅទឹក ៨.២០ ម៉ែត្រ។ភ្ញៀវទេចរណ៏មានសញ្ជាតិសរុបដល់ទៅ ៤៦ ផ្សេងៗគ្នា ដែលមាន ភ្ញៀវទេសចរសរុប ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) នាវិកសរុប ៨៩១ នាក់ (ស្រី ២០១ នាក់) ក្នុងចំណោមភ្ញៀវទាំងនោះ សញ្ជាតិដែល មានចំនួនច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក (USA) ១,០៧៥ នាក់ នឹងកាណាដា (CANADA) ២២៣ នាក់។ នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេសព្រុយណេ (BRUNEI) ហើយនិងចាកចេញពីដែនទឹកកម្ពុជា នឹងបន្តដំណើរទៅកាន់ប្រទេសថៃ (THAI) នៅយប់ថ្ងៃដ៏ដែល។

លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះសម្របសម្រួល និងទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពនិងភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តនៅតាមតំបន់នានាក្នុងខេត្ត។ហើយក៏បានរៀន ចំ របាំជូនពរ នឹងរបាំឆៃយ៉ាំដើម្បីស្វាគមន៍ភ្ញៀវទេសចរផងដែរ។ការចូលចតនៃនាវា ទេសចរណ៍ខ្នាត ធំៗជាបន្តបន្ទាប់ បានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍ផ្លូវទឹក និងការជឿ ជាក់ របស់អ្នកទេសចរអន្តរជាតិមកលើសុវត្ថិភាព និងភាពទាក់ទាញនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាលើកទី២ ហើយដែលនាវា Norwegian Sun បានចូលចតនៅកម្ពុជាក្នុងដើមឆ្នាំ២០២៦ នេះ បន្ទាប់ពីការចូលចតលើកទី១ កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ៕

នាគសមុទ្រ