​ប៉ូលិស​ហុងកុង​៧​នាក់​ត្រូវបាន​ចាប់ ខ្លួន​ដោយ​វាយប្រហារ​លើ​បាតុករ​

0

​ប៉ូលិស​ហុងកុង​៧​នាក់​ក៏ត្រូវ​បាន​ចាប់ ខ្លួន​នៅពេលដែល​បាន​វាយ​ទៅលើ​ក្រុម បាតុករ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ។ ប៉ូលិស ដែល​ត្រូវ​ចាប់ខ្លួន​នោះ​រង​ការ​ចោទ ប្រកាន់​បង្កឱ្យមានរ​បួ​ស្នាម​ជា​ទម្ងន់​ដល់ ក្រុមបាតុករ ។ ករណី​ចាប់ខ្លួន​ប៉ូលិស​ខាងលើ​បន្ទាប់ ពី​មានការ​

ប៉ះទង្គិច​គ្នា​តាំងពី​ថ្ងៃទី​១៥ ខែ វិច្ឆិកា ដោយ​វាយ​ទៅលើ​បាតុករ​នៅ ពេល​បាតុករ​ព្យាយាម​រារាំង​ប៉ូលិស​មិន ឱ្យ​រុះរើ​រនាំង​ដែល​ក្រុមបាតុករ​បង្កើត ឡើង​។ បាតុករ​មួយរូប​ឈ្មោះ Ken Tsang ត្រូវ​ប៉ូលិស​ចងស្លាបសេក​ហើយ អូស​ទៅ​កន្លែង​ស្ងាត់​វាយ​បណ្ដាលឱ្យ​រង របួស​ជា​ទម្ងន់ ។ ទិដ្ឋភាព​នៃ​ការ​វាយ ប្រហារ​ត្រូវបាន​បណ្ដាញ​ទូរទស្សន៍ TVB ថត​បាន​ហើយ​ផ្សព្វផ្សាយ បង្កឱ្យមាន​ការ ខឹងច្រឡោត​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ។download (6)

​បន្ទាប់ពី​មាន​សកម្មភាព​ខាងលើ ប៉ូលិស​ដែលជា​ប់​ពាក់ព័ន្ធ​ក៏ត្រូវ​បាន​ផ្អាក ការងារ ហើយ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ខណៈដែល​មេធាវី​ជន​រង គ្រោះ​ប្ដឹងតវ៉ា ។
​ប៉ូលិស​ហុងកុង​ទទួលរង​ការរិះគន់ យ៉ាងខ្លាំង​ដោយសារតែ​សកម្មភាព​វាយ ប្រហារ​ទៅលើ​បាតុករ​យ៉ាង​សាហាវ​ព្រៃ ផ្សៃ ។ នៅពេល​នេះដែរ ក្រុមបាតុករ ក៏ បាន​ព្យាយាម​មក​គ្រប់គ្រង​ផ្លូវថ្នល់​ជាថ្មី ឡើងវិញ ក្រោយ​ប៉ូលិស​បាន​រុះរើ​បំបែក ហ្វូង​បាតុករ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ។download (8)
​នៅក្នុង​សកម្មភាព​បង្ក្រាប​ហ្វូង​បា​តុ ការ​កាល​ថ្ងៃទី​២៦ ខែវិច្ឆិកា ប៉ូលិស ហុងកុង​បាន​ឃាត់ខ្លួន​បាតុករ​រហូតដល់ ១៤០​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង ក្នុង នោះ​មាន​មេដឹកនាំ​បាតុករ​សំខាន់ៗ​ជា ច្រើន​រូប​ដែល​រង​ការចោទប្រកាន់​ពីបទ រារាំង​វាយប្រហារ​ទៅលើ​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច ។
សកម្មភាព​រុះរើ​របង​របស់​បាតុករ បង្កឱ្យមាន​ការប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ ធំ​។ ប៉ូលិស​ប្រមាណ​៤​ពាន់​នាក់​ទៅកាន់ តំបន់​នោះ​ជួយ​ជា​កម្លាំង​ក្នុងការ​រុះរើ​ឱ្យ បាន​ជោគជ័យ​ក្នុង​រយៈពេល​តែ​៣​ម៉ោង ប៉ុណ្ណោះ​ប៉ូលិស​បាន​រុះរើ​ប្រកបដោយ ជោគជ័យ ។ ពលរដ្ឋ​ហុងកុង​ភាគច្រើន​មានការ ខក​ចិ​ត្ដ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​របស់ ខ្លួន​ដែល​ស្ថិតនៅក្រោម​ការជ្រើសរើស តែង​តាំងពី​ចិនដីគោក ។ ហុងកុង​ចង់ឱ្យ មាន​មេដឹកនាំ​កើតឡើង​ដោយ​ការបោះ ឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ ។download (7)

​ពលរដ្ឋ​ហុងកុង​ធ្លាប់​រស់នៅ​ដោយ សេរីភាព និង​ការអភិវឌ្ឍ​ក្នុង​របប​គ្រប់ គ្រង​ដោយ​ចក្រភព​អង់គ្លេស​។ ក្រោយ ពេល​អង់គ្លេស​ប្រគល់​សង​កោះ​ហុងកុង ឱ្យ​ប្រទេស​ចិន​វិញ ពលរដ្ឋ​រស់នៅ​លើ កោះ​នេះ​បាន​បាត់បង់​សិទ្ធិសេរីភាព​របស់ ខ្លួន​បន្ដិច​ម្ដងៗ ។ ពលរដ្ឋ​ហុងកុង​មួយ ចំនួន​ធំ មិន​ទទួលស្គាល់​ខ្លួនឯង​ថា​ជា​ជន ជាតិចិន​នោះឡើយ ដោយ​ពួកគេ​មិន អាច​ទទួលយក​របប​គ្រប់គ្រង​កុម្មុយនីស្ដ បានឡើយ