គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថា Mesut Ozil អាចអវត្តមានយ៉ាងហោច ពី ២ ទៅ ៣ សប្តាហ៍ដោយសារតែរបួសសរសៃរពួរ អំឡុងពេលក្លិបប្រកួតជាមួយ Bayern Munich ក្នុងក្របខណ្ឌ Champions League កាលពីយប់មិញនេះ ។
កីឡាករតម្លៃខ្លួនថ្លៃជាងគេរបស់ Arsenal រូបនេះមិនអាចចូលលេងបានវិញទេនៅតង់ទី ២ ស្របពេលដែលការប្រកួតនៅទឹកដី អាលៀន អារ៉េណា (Allianz Arena) កំពុងស្ថិតក្នុងលទ្ធផល ០-០ ។
លោក Wenger និយាយប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា “Ozil បានរងរបួសសរសៃរពួរហើយវាហាក់ធ្ងន់ធ្ងរដែរ គេអាចអវត្តមានយ៉ាងតិច ២ សប្តាហ៍” ។
ទោះបីជាយ៉ាងណាក៏ដោយ Ozil ត្រូវបានគេរំពឹងថា នឹងធ្វើការពិនិត្យក្នុងពេលឆាប់ៗនេះដើម្បីធ្វើការព្យាបាល ៕