កាលពីថ្ងៃទី១១ ខែមីនា កងពលឆត្រ យោងប្រចាំនៅភាគកណ្ដាលប្រទេស រុស្ស៊ីបានចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំកន្លងមក ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស ថា កងពលឆត្រយោងលេខ៩៨ មានទី តាំងនៅតំបន់ អាយវ៉ានូវ៉ោ ស្ថិតនៅ ភាគខាងកើតទីក្រុងមូស្គូបានដាក់ក្នុង សភាពមានអាសន្នហើយធ្វើដំណើរទៅ កាន់តំបន់មួយផ្សេងត្រួតពិនិត្យសមត្ថ ភាពត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់ កម្លាំងទាហានឆត្រយោងក្នុងពេលដែល មានអាកាសធាតុត្រជាក់ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នក សារព័ត៌មាន អ្នកនាំពាក្យកងពលឆត្រ យោងរុស្ស៊ីបានបញ្ជាក់ថា នៅក្នុងការ ធ្វើសមយុទ្ធនោះមានទាហានឆត្រយោង ជាង៤ពាន់នាក់ យន្ដហោះដឹកជញ្ជូន៣៦ គ្រឿង និងរថពាសដែក, រថយន្ដចម្បាំង ចូលរួមក្នុងការធ្វើសមយុទ្ធដែលអូស បន្លាយរហូតដល់ថ្ងៃទី១៤ ខែមីនា ។ ក្នុង ពេលជាមួយគ្នានោះ ទាហានឆត្រយោង ៣.៥០០នាក់បានអនុវត្ដលោតឆត្រ យោងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ដ្រ មិនធ្លាប់មានរយៈពេល២០ឆ្នាំកន្លងមក ចាប់តាំងពីរបបសូវៀតដួលរលំ ។
ការធ្វើសមយុទ្ធនោះស្របពេល ដែលទាហានប្រចាំនៅភាគខាងលិច ប្រទេសរុស្ស៊ីក៏បានធ្វើសមយុទ្ធវាយ ប្រហារនិងការពារដែនអាកាស ត្រួត ពិនិត្យសមត្ថភាពត្រៀមលក្ខណៈធ្វើ សង្គ្រាម និងការបាញ់បង្ហោះកាំជ្រួច មីស៊ីលឆ្លងទ្វីបទៀតផង ។
រុស្ស៊ីបានប្រកាសថា ការធ្វើសមយុទ្ធ យោធាលើកនេះ មិនពាក់ព័ន្ធនឹងភាព តានតឹងនៅក្នុងតំបន់គ្រីមៀ ប្រទេស អ៊ុយក្រែននោះឡើយ ហើយក៏គ្មានជាប់ ពាក់ព័ន្ធក្នុងវិវាទជាមួយអាមេរិកនឹង លោកខាងលិចនោះដែរ ។ ការធ្វើសម យុទ្ធនោះជាការពង្រឹងសមត្ថភាពកម្លាំង រុស្ស៊ីជាប្រចាំប៉ុណ្ណោះ ។
ចាប់តាំងពីប្រធានាធិបតីពូទីន ឡើង កាន់តំណែងជាប្រធានាធិបតីក្នុងអាណត្ដិ ទី៣ លោកខិតខំពង្រឹងសមត្ថភាពយោធា ឱ្យមានការត្រៀមលក្ខណៈធ្វើសង្គ្រាម ជាប់ជានិច្ច ។ លោកពូទីន ធ្លាប់បាន ប្រកាសថា ប្រទេសរឹងមាំ លុះត្រាតែ មានកម្លាំងទាហានខ្លាំងក្លា ។ ក្នុងអាណត្ដិ របស់លោកបានផ្ដល់អាទិភាពខ្ពស់លើ វិស័យយោធា ៕
)