រយៈពេល៥ថ្ងៃមកហើយ ប្រទេសជា ច្រើននៅជុំវិញពិភពលោកមិនទាន់អាច រកឃើញយន្ដហោះម៉ាឡេស៊ីដែលបាត់ ខ្លួននៅឡើយជាមួយនឹងអ្នកដំណើរ២៣៩ នាក់ សូម្បីតែតម្រុយបន្ដិចក៏គ្មានដែរ។
ពេលនេះ កម្លាំងទាហានជើងទឹកឥណ្ឌា ក៏បានចូលរួមសហការជាមួយប្រទេស ម៉ាឡេស៊ីរុករកយន្ដហោះបាត់ខ្លួននោះ ។ ក្រៅពីឥណ្ឌា ជប៉ុនក៏បានបញ្ជូនកម្លាំង ការពាររបស់ខ្លួនផងដែរ ។ កម្លាំងយាម ល្បាតជប៉ុនបានទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីរុករកយន្ដហោះដែលបាត់ខ្លួននោះ ឱ្យបានឆាប់បំផុត ។
ពេលនេះប្រទេសមួយចំនួនដូចជា ឥណ្ឌាបានរុករកនៅតំបន់សមុទ្រម៉ាឡាកា ប៉ុន្ដែផ្កាយរណបរបស់កម្លាំងទាហាន ជើងទឹកឥណ្ឌាមិនបានរកឃើញសញ្ញា ណាមួយនៅតំបន់សមុទ្រនោះឡើយ ។
កន្លងមកចិនបានប្រើប្រាស់ផ្កាយ រណបចំនួន១០គ្រឿងក្នុងការរុករកផង ដែរ ប៉ុន្ដែនៅរកមិនទាន់ឃើញ ។
មានប្រភពព័ត៌មានពីយោធាម៉ាឡេ ស៊ីឱ្យដឹងថា កម្លាំងទាហានជើងទឹកប្រទេស នេះបានរកឃើញសញ្ញា MH370 នៅ តំបន់សមុទ្រម៉ាឡាកា ។ ប៉ុន្ដែនៅថ្ងៃទី ១២ ខែមីនា កងទ័ពអាកាសម៉ាឡេស៊ី បានច្រានចោលព័ត៌មានខាងលើ ដោយ បញ្ជាក់ថា គ្មានសញ្ញាណាមួយឡើយ ។
នៅថ្ងៃទី១២ ខែមីនា តំណាងជាន់ខ្ពស់ រដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើសន្និសីទនៅ ទីក្រុងប៉េកាំងជាមួយសាច់ញាតិជនរង គ្រោះប្រមាណ៤០០នាក់ ។ សាច់ញាតិ ជនរងគ្រោះបានច្រានចោលការជំនួយ ទឹកប្រាក់៥ពាន់ដុល្លារពីអាកាសចរណ៍ ម៉ាឡេស៊ីដែលពួកគាត់បញ្ជាក់ថា ប្រាក់ មិនមែនជារឿងសំខាន់ ហើយអ្វីដែល សំខាន់នោះគឺយន្ដហោះទៅទីណាដឹកអ្នក ដំណើរនៅលើយន្ដហោះនោះ ។
សារព័ត៌មាន The Malaysian Insider ជាសារព័ត៌មានលំដាប់លេខ១នៅ ប្រទេសម៉ាឡេស៊ីបានដកស្រង់សម្ដីអ្នក វិភាគថា រដ្ឋាភិបាលម៉ាឡេស៊ីអសមត្ថ ភាពក្នុងការស្វែងរកយន្ដហោះបាត់ខ្លួន៕
