​​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ​ត្រ័​បើក​បវេសនកាល​អោយ​សិស្ស​ចូលរៀន​ដំបូង​

0

​បន្ទាយមានជ័យ ះ​កុមារា​កុមារី​ចំនួន​២០០​នាក់​ដែលជា​កូន​របស់​យុទ្ធជន​ពិការ​ដែល​រស់​នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ​ត្រ័ក​ង​ទ​ព័​ជើងគោក​ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ចូលរៀន​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៤​ពិធី​នេះ​ធ្វើ​ទ្បើង​ក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណះ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ក្រោម​ការចូលរួម​ពី​សំណាក់​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា​និង​ឯកឧត្តម មាស សុភា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​។​IMG_0657
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទុយ ប៊ុនលី នាយក​មណ្ឌល​អភិវឌ្ឍ​ន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ​ត្រ័ក​ង​ទ​ព័​ជើងគោ​កបាន​លើកទ្បើង​ថា​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​តេ​ជោ​ភ្នំ​ឆ​ត្រ័​ចាប់​ផ្តើមកសាង​ទ្បើង​នៅ​ថ្ងៃទី​៣០​ខែមករា​២០១២​ដោយ​កំលាំង​វិស្វកម្ម​កងទ័ពជើងគោក​លើ​ផ្ទៃដី​១០០០​ហិកតា​។​មណ្ឌល​ទទួលបាន​យោ​ធិ​ពិការ​ចូលមក​ស្នាក់នៅ​ចំនួន​២៦១​នាក់​។​IMG_0656
ឯកឧត្តម មាស សុភា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​បាន​មានប្រសាសន៍ថា​ដោយសារ​តែមាន​ថ្ងៃ​២​ធ្នូ​ទើប​មាន​ថ្ងៃ​៧​មករា​១៩៧៩​និង​ទើប​មាន​សាលារៀន មន្ទីរពេទ្យ ផ្លូវ និង​ការ​អភិ​វត្ត​គ្រប់បែបយ៉ាង​មកដល់​ថ្ងៃនេះ​។​មណ្ឌល​តេ​ជោ​ភ្នុំ​ឆ័​ត្រ​បង្កើត​ទ្បើង​ដើម្បី​ទទួល​អោយ​បងប្អូន​យោធិន​ពិការ​ដែល​បាន​លះបង់​កាយ​ចិត្ត​សំរាប់​ជាតិ​មាតុភូមិ​អោយមាន​ទីលំនៅ​និង​មានមុខ​របស់​ដីស្រែ​ចំកា​រ​រស់នៅ​សមរម្យ​។​ហើយ​ការបង្កើតអោយមាន​សាលារៀន​ក៍​ដើម្បីអោយ​កូន​យោធិន​ពិការ​បាន​រៀន​មានចំណេះដឹង​ទៅ​ថ្ងៃមុខ​។​
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត យុទ្ធជន ក៍​មានប្រសាសន៍​ផង​ដែលថា​ការ​ប្រា​រព​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណះ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​គឺ​ដើម្បី​ដឹងគុណ​ដល់​វ​រះ​ជន​ដែល​បាន​នាំមក​អោយមាន​ថ្ងៃ​នេះហើយ​មិន​ថែម​តែប៉ុណ្ណោះរ​ដ​ហ​ឋា​ភិ​បាល​បាន​គិតគូ​ជានិច្ច​ចំពោះ​បងប្អូន​នី​វត្ត​ន៍​ជន​តាម​ការផ្តល់​ដី​លំនៅដ្ឋាន​ដីស្រែ​ចំការ បណ្តុះបណ្តាល​ជំនាញ​។​IMG_0654
ក្នុងឱកាស​នោះដែរ​ក៏មាន​ការផ្តល់ជូន​ជា​អំណោយ​របស់​ក្រសួង​សង្គមកិច្ច​ផងដែរ​ដល់​អង្គភាព​ម​ណ្ឌ​ល​អភិវឌ្ឍន៍​យោធិន​រួមមាន អង្ករ​ចំនួន​២០​តោន មី​ុ​៥០​កេះ កុំ​ព្យូ​ទ​រ័​យួ​ដៃ​១ ព្រី​ន​ធ​រ័​១ អាំង​វា​៉​ទ​រ័​១​បាល់ទះ​៣​និង​ហ្វី​លេ​១ អំណោយ​នាយ​ឧ​ត្ត​ម​សេនីយ ៍ មាស សុភា មាន​ថវិកា ៥​លាន​រៀល សៀវភៅអាន​ពី​ថ្នាក់​ទី​១ ដល់ទី​៧ ចំនួន​៥​កេះ រទេះ​ពិការ ៤ អាវ​រងា ៣០០​អាវ ទឹក​សុទ្ធ​៥០​យួរ ឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ​៤​នាក់​ក្នុង​ម្នាក់ៗ​១០​មឺ​ុ​ន​រៀល សិស្ស​២០០​នាក់​ម្នាក់ៗ​ទទួលបាន​៦០០០​រៀល ជាមួយ​នោះ​សប្បុរសជន​ក៏បាន​ឧបត្ថម្ភ​នូវ​អំណោយ​ជាច្រើន​ទៀត​៕

2​ ​