អាមេរិក​នៅ​តែ​មិន​អាច​រកឃើញ​សន្តិភាព​ក្នុង​តំបន់​មជ្ឈឹម​បូ​ព៌ា​

​គម្រោង​សន្តិភាប​នៅ​តំបន់​មជ្ឈឹម​បូព៌ា​របស់​អាមេរិកប្រ​ឈ​មនិង​បរាជ័យ​ដោយសារតែ រដ្ឋាភិបាល​អ៊ី​ស្រា​អ៊ែល​ចាត​ទុក​ការទទួលស្គាល់​ប្រទេស​អ៊ី​ស្រា​អ៊ែល ជា​លក្ខណ​សម្រាប់​កិច្ចពិភាគ្សា​ក្នុងពេល​អ​នា​គត់​។​ចំណែក​រដ្ឋាភិបាល​ប៉ាឡេ​ស្ទីន​បញ្ចាក់​ថា​និង​មិន​បន្ធូ​បន្ថយ​នោះឡើយ​។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​តែ​ល​អា​វី​វ នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល បែន​ចា​មីន នេតាន​យ៉ា​ហូប្រ​មានថា នឹង​ច្រានចោល​រាល់​កិច្ចព្រមព្រៀង ក្នុងនោះ​មាន​ទាំង​សិទ្ធ​ទ្រ​ឡប់​ទៅផ្ទះ​វិញ​របស់​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​។​លោក​បញ្ចក់​ទៀតថា ជាមួយនិង​ការប្រកាស​កន្លងមករ​បស់​មេដឹកនាំ​ប៉ាឡេ​ស្ទីន កិច្ចព្រមព្រៀង​សន្តិភាព​មិនអាច​កើត​ឡើង​បាន​ឡើង​វា​នៅ​ឆ្ងាយ​ដាច់​ស្រយាល​។​

​កាលពី​ថ្ងៃ​ទី​១០​មីនា​គណកម្មកា​រ​បដិវត្តិ​របស់​ក្រុម Fatah ដឹកនាំ​ដោយ​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន​ម៉ា​ម៉ូត​អាបាស់ បានអនុម័ត​មិន​ទទួលស្គាល់​អ៊ី​ស្រា​អ៊ែល​ជាប្រទេស​ស្រប់ច្បាប់​នោះឡើយ ហើយ​ប៉ាឡេ​ស្ទី​នឹង​ប្រឈម​មុខ​រាល់​បញ្ហា​ដែល​កើតឡើង​។​
​ចំណែក​រដ្ឋាភិបាល​អី​ស្រា​អ៊ែល ចាត់ទុក​ការទទួលស្គាល់​អ៊ី​ស្រា​អ៊ែល​ជា​ប្រទេស​ឯករាជ្យ គឺជា​មូលដ្ឋាន​ក្នុង​ការពិភាគ្សា​ស្វែងរក​សន្តិភាព  ហើយ​ចាត់​ទុក​នោះ​ជា​ឭ​ស្សគល់​នៃ​វិវាទ​រវាង​អ៊ី​ស្រា​អ៊ែល​និង​ប៉ាឡេ​ស្ទី​ន​។​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​បាន​ច្រានចោល​រឿងនោះ ដោយ​បញ្ចាក់​ថា ការទទួលស្គាល់​អ៊ី​ស្រា​អ៊ែ គឺជា​ការ​គម្រាមកំហែង​ដល់​ភូមិ​ស្រុក​ជាច្រើន​របស់​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​។​
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ជម្រុញ​ឲ្យមាន​កិច្ចពិភាគ្សា​ស្តី​ពី​សន្តិភាព​រវាង​អី​ស្រា​អ៊ែល​និង​ប៉ាឡេ​ស្ទី​ន​។ តាម​គម្រោង​កិច្ចពិភាគ្សា​ត្រូវបាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ប៉​ន្តែ​ត្រូវ​ពន្យា​ជា​មន្ត​បន្ទាប់​។ បញ្ហដ៏​រសើប​បំផុត ដែល​ជំរុញ​ប្រទេស​ទាំង​ពី​កាន់តែ​ឃ្លាត់​ឆ្ងាយ​នោះ​គឺ បន្ទាត់​ព្រំដែន តំបន់​តាំង​ទីលំនៅ សន្តិសុខ ជាដើម​។​រដ្ឋមន្ត្រីការបរទេស​អ​មេរិក​ខិតខំ​ជំរុញ​ឲ្យមាន​កិច្ចពីភាគ្សា​ចាប់តាំងពី​ពេល​នេះ​ហូ​តដល់​ខែ​មេសា​។​
​លោក ឃែ​រី ដែល​បាន​គាស់​កាយ​ការចរចា​ឱ្យ​រស់​ឡើងវិញ បន្ទាប់​ពី​ជាប់គាំង​ជិត​បី​ឆ្នាំ កាលពី​ខែ​កក្កដា បាន​ជួបពិភាក្សា​ជាមួយ​លោក Mahmoud Abbas រយៈពេល​ជាង​៥​ម៉ោង នៅ​ល្ងាច​មិញ ដោយ​គ្មាន​ព័ត៌មាន​អ្វី​ធ្លាយ​ចេញ​មក​ក្រៅ​សោះ​។ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ពិតជា​និយាយ​អំពី កិច្ចព្រមព្រៀង​អន្តរកាល ដែល​លោក ច​ន ឃែ​រី ចង់ឱ្យ​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន​ចុះហត្ថលេខា​។ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង ដែល​ទំនងជា​មាន​ចោទ​ពី​បញ្ហា​ព្រំដែន​ក្រោយ​ការបង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន សន្តិសុខ​អ៊ីស្រាអែល និង​លក្ខន្តិកៈ​ក្រុង Jérusalem៕​

Kerry