​យោ​ធានី​ហ្សេ​រី​យ៉ា​៥៤​នាក់​ត្រូវ​កាត់ ទោស​អស់​មួយជីវិត​ក្រោម​បទ​បះបោរ​

0

​ប្រភពពី​មេធាវី​បាន​បញ្ជាក់ថា តុលា ការ​យោធា​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ បាន​កាត់ទោស​ទាហាន ៥៤​នាក់​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទប្រកាន់ថា​បាន​បះបោរ បន្ទាប់ពី​ពួកគេ​បដិសេធ​ធ្វើ​ប្រតិ​ប​ត្ដិ​ការ ប្រឆាំង​ជាមួយ​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម ស្ថិតនៅ​ភាគ​ខាងជើង​

ប្រទេស​នោះ ។​មេធាវី​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីឈ្មោះ លោក Femi Falana បាន​ថ្លែងថា បន្ទាប់ពី​តុលាការយោធា​បានធ្វើ សវនាការ​ចាប់តាំងពី​ថ្ងៃទី​១៥ ខែតុលា មកទល់ពេលនេះ ដោយមាន​ការបិទទ្វារ ផង​នោះ “​ពួកគេ​ត្រូវបាន​កាត់ទោស​អស់ មួយជីវិត​៥៤​នាក់ និង​៥​នាក់​ត្រូវ​ដោះ លែង​ឱ្យមាន​សេរីភាព​” ។ ក្រុម​អ្នក​ព័​ត៌ មាន​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ស្ដាប់ សវ​នា​នោះឡើយ ហើយ​មន្ដ្រី​យោធា ក៏ មិនត្រូវ​អនុញ្ញាតឱ្យ​ផ្ដល់ព័ត៌មាន​ផងដែរ​។​download
​ករណី​ស្រដៀង​នេះ​ផងដែរ កាលពី​ខែ កញ្ញា ឆ្នាំ​២០១៤ ទាហាន​១២​នាក់​ត្រូវ តុលាការ​ដាក់ទោស​អស់​មួយជីវិត​ពីបទ បះបោរ​ដូចគ្នា ដោយសារតែ​ពួកគេ​បាន បាញ់ប្រហារ​ទៅលើ​ថ្នាក់ដឹកនាំ​របស់គេ ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​Maiduguri ទីកន្លែង​ដែល​កងទ័ព​រដ្ឋាភិបាល​កំពុងតែ ធ្វើ​សមរភូមិ​ជាមួយ​ក្រុម​បូ​កូ​ហា​រ៉ា​ម ។​
​កងទ័ព​ជួរមុខ តែងតែបាន​លើកឡើង ជាប្រចាំ​ថា ពួកគេ​ពុំមាន​អាវុធ ឬ សម្ភារៈ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅក្នុង​ការ ប្រឈមមុខ​ជាមួយ​ក្រុម​ឧទ្ទាម​បូ​កូ​ហា រ៉ា​ម​នោះឡើយ ។ ក្រុម​ឧទ្ទាម​នេះ​បាន លេច​រូបរាង​ឡើង​រយៈពេល​៥​ឆ្នាំ​មក ហើយ​ដើម្បី​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ក្នុង​គោលបំណង​បង្កើត​រដ្ឋ​caliphate មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ទឹកដី​នី​ហ្សេ​រី​យ៉ា​។ ក្រុម​បូ​កូ​ហា​រ៉ា​ម​នេះ​មាន​រថក្រោះ​, គ្រាប់​រ៉ុក្កែត​, គ្រាប់បែកដៃ ព្រមទាំង កាំភ្លើង​ធុន​ធ្ងន់​ដទៃ​ផ្សេងទៀត​ជាច្រើន ខណៈដែល​កងទ័ព​រដ្ឋា​ភិ​បាល​ត្រូវគេ​រាយ ការណ៍​ថា ខ្វះ​គ្រាប់រំសេវ ក៏​ដូច​កាំភ្លើង សម្រាប់​តទល់​នោះ ។
​ក្រោយពី​ក្រុម​ឧទ្ទាម​ដណ្ដើមបាន​កាន់ កាប់​នៅតាម​ទីប្រជុំជន​មួយចំនួន​ស្ថិត នៅ​ភាគ​ខាងជើង​កាលពីដើមឆ្នាំ​នោះ​, កម្លាំងយោធា​នី​ហ្សេ​រី​យ៉ា​បាន​ប្ដេ​ជា ប្រយុទ្ធ​ដើម្បី​ដណ្ដើម​តំបន់​ដែល​បាត់បង់ នោះ​ត្រឡប់មកវិញ​។ អង្គភាព​កងពល លេខ​៧​មាន​មូលដ្ឋាន​នៅ​Maiduguri ជា​អង្គភាព​មាន​តួនាទី​ដឹកនាំ​ភារកិច្ច វាយប្រហារ​ជាមួយ​ក្រុម​ឧទ្ទាម​បូ​កូ​ហា រ៉ា​ម​ទាំងនោះ ប៉ុន្ដែ​មាន​សេចក្ដី​រាយ ការណ៍​ថា កង​ទាហាន​ភាគច្រើន​បដិសេធ មិន​ព្រម​ចូល​សមរភូមិ ។
​ដោយ​មូលហេតុ​នេះហើយ ទើប​ធ្វើ ឱ្យមាន​បាតុកម្ម​នៅ​ខាងក្រៅ​បន្ទាយ យោធា ដោយ​ទាមទារ​បញ្ឈប់​ប្ដី​របស់ ពួកគាត់​ពី​ជួរ​សមរភូមិ​មុខ តំបន់​មាន ជម្លោះ ក៏​ព្រោះតែ​ពុំមាន​បំពាក់អាវុធ​ឱ្យ បាន​គ្រប់គ្រាន់ ។ ក្រុម​ទាហាន​ក៏បាន​ធ្វើ បាតុកម្ម​ដូចគ្នានេះដែរ​នៅឯ​ខាងក្រៅ​ជំរំ ជាយក្រុង Maiduguri ។​
​ក្រុម​ទាហាន​ដែល​កាត់ទោស​អស់ មួយជីវិត​កាលពី​ថ្ងៃ​ពុធ​នោះ​ជា​កង កម្លាំង​នៅ​អង្គភាព​ពិសេស​ដែល​ទទួល បញ្ជា​កាលពី​ខែសីហា​ឱ្យទៅ​ធ្វើ​ប្រតិ​ប​ត្ដិ ការប្រឆាំង​ជាមួយ​ក្រុម​ឧទ្ទាម​បូ​កូ​ហា រ៉ា​ម​ដើម្បី​ដណ្ដើម​ទឹកដី​ដែល​បាត់បង់ នោះ​ត្រឡប់មកវិញ ។
​មន្ដ្រី​ការពារជាតិ​នី​ហ្សេ​រី​យ៉ា​បាន​អះ អាង​ថា ការបំពាក់​អាវុធ​ដល់​កង​យោធា ទាំងនោះ​ពុំមាន​ខ្វះខាត​នោះទេ​។ ប៉ុន្ដែ ប្រធានាធិបតី Goodluck Jonathan កាលពីដើម​ឆ្នាំនេះ​បាន​ស្វះ​ស្វែងរក​ការ អនុញ្ញាត​ពីស​ភា​ក្នុង​សំណើ​ខ្ចី​ទឹកប្រាក់ ១​ពាន់​ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ លើ​វិស័យ​យោធា​ឱ្យ​ប្រសើរ​ឡើងវិញ ។
​ក្រុម​បូ​កូ​ហា​រ៉ា​ម​ដែល​កកើតឡើង តាំងពី​ឆ្នាំ​២០០៩​មកទល់ពេលនេះ​បាន ធ្វើ​សកម្មភាព​បណ្ដាលឱ្យ​បាត់បង់​ជីវិត មនុស្ស​ជាង​១៣.០០០​នាក់ ។ ក្រុម​នេះ កំពុង​គ្រប់គ្រង​បាន​ទីប្រជុំជន និង​ភូមិ ស្រុក​ជាច្រើន​ដែល​លាតសន្ធឹង​នៅ​ភាគ ខាងជើង​នី​ហ្សេ​រី​យ៉ា ។
​នៅ​ប៉ុន្មាន​សបា្ដហ៍​ចុងក្រោយ​នេះ ទាហាន​រដ្ឋាភិបាល​បានប្រកាស​ពី​ជ័យ ជម្នះ​របស់ខ្លួន​ដែល​វាយ​ដណ្ដើមបាន គ្រប់គ្រង​វិញ​ដែនដី​ដែល​ពួក​ឧទ្ទាម​បាន កាន់កាប់​កន្លងមក​នោះ ។ ប៉ុន្ដែ​ទោះបី បែបណាក៏ដោយ តំបន់​ភាគច្រើន​នៅ តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ពួក ឧទ្ទាម​នៅឡើយ 9