សមិទ្ធផល​ក្នុង​ឆ្នាំ 2014 និង​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ 2015  

0

កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​កិច្ចប្រជុំ​ជាប្រចាំ​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម បាន​ពិភាក្សាគ្នា​អំពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅក្នុង​ឆ្នាំ 2014 ។ បណ្តា​សមាជិក​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​នីមួយៗ បាន​វាយតម្លៃថា ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក សេដ្ឋកិច្ច ស្ថិរភាព

ការគ្រប់គ្រង​អតិផរណា​បាន​យ៉ាង​ល្អ កំណើន​ត្រូវបាន​ស្តារឡើងវិញ​លើ​គ្រប់​វិស័យ​ទាំងអស់​។​  ចំណែក​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​លើសពី​គោលដៅ​ដែល​បាន​គ្រោងទុក​ហើយ ខ្ពស់ជាង​ពី​ឆ្នាំមុន​។​download (12)
សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម វិស័យ​ដែល​លេចធ្លោ​ជាងគេ​បំផុត​នោះ​គឺ​ឧស្សាហកម្ម ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ផលិត បាន​ជួយ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​។ ផលិតកម្ម កសិកម្ម​បាន​លទ្ធផល​ល្អ មាន​អត្រាកំណើន​ខ្ពស់ជាង​កាលពី​២​ឆ្នាំមុន ។ ការនាំចេញ​ផលិតផល​កសិកម្ម​សំខាន់ៗ​រក្សាបាន​កំណើន​ខ្ពស់ កំណើន​ឥណទាន​ក៏បាន​ប្រសើរឡើង អត្រា​ការប្រាក់​, ប្តូរប្រាក់​បរទេស​មាន​ស្ថិរភាព​ទីផ្សារ​មូលដ្ឋាន ។ ក្រៅពីនេះ​សន្ដិសុខ​សង្គម ធានា​សុវត្ថិភាព​យ៉ាង​ប្រសើរ សន្ដិសុខ នយោបាយ សណ្តាប់ធ្នាប់​ក្នុងសង្គម​បាន​ពង្រឹង ការរក្សាសន្តិសុខ​សុវត្ថិភាព​ចរាចរណ៍​នៅតែ​បន្ត​ទទួលបាន​លទ្ធផល​ជា វិជ្ជមាន​។​
​នាយក រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Tan Dung មានប្រសាសន៍ថា រដ្ឋាភិបាល​វៀតណាម​នឹង​ចេញ​ដំណោះស្រាយ​ថ្មី​មួយ​បន្ថែមទៀត​ធ្វើ​ឲ្យ​ប្រសើរ ឡើងវិញ នៃ​បរិយាកាស​អាជីវកម្ម ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​វៀតណាម​។ សេចក្តីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​នឹង​បង្ហាញ​ពី​ភារកិច្ច​ជាក់លាក់ ការងា​របស់​រដ្ឋាភិបាល ការងារ​របស់​ក្រសួង​ស្ថាប័ន​នីមួយៗ​ត្រូវតែ​ត្រួត​និត្យ​ឡើងវិញ​និង កែប្រែ​នូវ​គោលនយោបាយ ណា​មិន​សមស្រប​បង្ក​ផល​លំបាក សម្រាប់​ការធ្វើ​អាជីវកម្ម​។ បង្ក​ភាពងាយស្រួល កាត់បន្ថយ ការធ្វើ​បែ​បប​នីតិវិធី​រដ្ឋបាល​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន ក្នុងការ​ដោះស្រាយ​នីតិវិធី​រដ្ឋបាល​និង​ការយកចិត្តទុកដាក់​យ៉ាង​ជិត ស្និទ្ធ​ទៅនឹង​ការអនុវត្ត​បុគ្គលិក​និង​សាធារណជន​។download (13)

នៅក្នុង​កិច្ចប្រជុំ​ជាប្រចាំ​រដ្ឋាភិបាល​វៀតណាម​នាពេលខាងមុខ​នឹង ពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​និង​លទ្ធផល​នៃ​ការអនុវត្ត​វិធានការ​ដើម្បី​កែ លម្អ​បរិយាកាស​អាជីវកម្ម​និង​បង្កើន​ការប្រកួតប្រជែង​ថ្នាក់ជាតិ ក្នុងពេល​ជាមួយគ្នានេះដែរ​នៅ​ដើមឆ្នាំ​២០១៥ តួលេខ​ហានិភ័យ​នៅ​គ្រប់​ស្ថាប័ន ក្រសួង​គ្រប់​ជាន់ថ្នាក់​ត្រូវ​ប្រកាស​ជា​សា​ធាណៈ ។​
​នាយក រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួង​មន្ទីរ​ដែល​នៅតាម​តំបន់​នីមួយៗ​បន្ត ស្វែងរក​ដំណោះស្រាយ កាត់បន្ថយ​ទុក្ខលំបាក​ម្រួ​ល​ដល់​ការអភិវឌ្ឍ​ផលិតកម្ម និង​អាជីវកម្ម លើកកម្ពស់​ការរៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដោយ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចំនួន​៣​មានដូចជា​”​សេដ្ឋកិច្ច​ជា ចំណុចកណ្តាល​តួនាទី​របស់​រដ្ឋា​ភិ​បា​គឺ​បង្ក​លក្ខខណ្ឌ​ងាយស្រួល​ដោះស្រាយ រាល់​ផល​លំបាក ឧបសគ្គ​ចំពោះមុខ​ដើម្បី​ឲ្យ​ក្រុមហ៊ុន ប្រជាពលរដ្ឋ​រកស៊ី ។ ដូច្នេះ​ទើប​សេដ្ឋកិច្ច​អភិវឌ្ឍន៍ កើនឡើង​ចាត់ទុកជា​ភារកិច្ច​សំខាន់​និង​ជាប្រចាំ​បម្រើ​ប្រជាពលរដ្ឋ បម្រើ​ដល់​ក្រុមហ៊ុន​តាម រយៈ​សកម្មភាព​ផ្ទាល់​។ ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​ដែល​ពលរដ្ឋ​ជួប​ទុក្ខលំបាក ឧបសគ្គ “​។​
​កន្លង មក​នៅក្នុង​សម័យប្រជុំ រដ្ឋសភា​នីតិកាល​ទី​៨ នា​ថ្ងៃទី 20 ខែតុលា ឆ្នាំ​2014 នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Tan Dung បាន​បញ្ជាក់ថា ការរំពឹងទុក​សម្រាប់​ឆ្នាំ 2015 គឺ​វិជ្ជមាន​និង​បានកំណត់​គោលដៅ​កំណើន GDP ក្នុង​ឆ្នាំ 2015 គឺ 6,២​ភាគរយ និង​បង្កើត​ការងារ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន 1,6 លាន​នាក់​។​
​ប្រទេស វៀតណាម​នៅតែមាន​គម្រោង​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន សហគ្រាស​រដ្ឋ ដោយមាន​ក្រុមហ៊ុន អាជីវកម្ម​រដ្ឋ​ចំនួន 71 បាន​លក់​ភាគហ៊ុន​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ក្នុង​ឆ្នាំ 2014 បើ​ប្រៀបធៀប​នឹង 74 ក្រុមហ៊ុន​អាជីវកម្ម​នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ 2013 ។​រដ្ឋាភិបាល​វៀតណាម​រំ​ពឹង​ថា​នឹង​រៀបចំ​ឲ្យ​មាន​ក្រុមហ៊ុន សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន 200 នៅ​ឆ្នាំ 2014 ។​
​យោង តាម​ការវិភាគ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​រយៈពេល​កន្លងមក​បើទោះបីជា មានការ​លំ​តែ​សេដ្ឋកិច្ច​របស់​វៀតណាម​នៅតែ​កើនឡើង​យ៉ាង​ប្រសើរ​។download (14)

តាម​តួលេខ​របស់ រដ្ឋាភិបាល​វៀតណាម បន្ទាប់ពី​កំណើនសេដ្ឋកិច្ច​  5,4២​ភាគរយ នៅក្នុង​ឆ្នាំ 2013 សេដ្ឋកិច្ច​វៀតណាម​បាន​បន្ត​កើនឡើង​នៅ​ត្រីមាស​ទី​១​ឆ្នាំ​2014 បាន​កើន 5,09​ភាគរយ ត្រីមាស​ទី​២ ឆ្នាំ 2014 បាន​កើន​ដល់ 5,42​ភាគរយ និង​ត្រីមាស ទី​៣​ឆ្នាំ 2014 បាន​កើន​ឡើងដល់ 6.19​ភាគរយ ។​បណ្តា​អង្គការ​ស្ថាប័ន​នានា ដូចជា​ធនាគារពិភពលោក (WB)  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហគមន៍​ធានា​គា​សាជីវកម្ម ទីក្រុង​ហុងកុង​និង​ទីក្រុង​សៀង​ហៃ (​ក្រុមហ៊ុន HSBC), Standard & Poors … បាន​ព្យាករណ៍​កំណើន GDP នៅក្នុង​ឆ្នាំ 2014 នៃ​ប្រទេស​វៀតណាម​មាន 5,4​ភាគរយ ទៅ 5,6​ភាគរយ ដល់​6​ភាគរយ នៅ​ឆ្នាំ 2015 នឹង​កើនឡើង​ពី 6​ទៅ​7​ភាគរយ​នៅក្នុង​ឆ្នាំ​2016-2017 ។​
​ការ ព្យាករណ៍​ពី​កំណើន​ខ្ពស់​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ប្រទេស​វៀតណាម​មាន ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព សកម្មភាព​លើ​វិស័យ​ផលិត​បានល្អ ផ្តល់​ទិសដៅ​នៃ​ការនាំចេញ​ដែលមាន​ការបណ្តាក់ទុន​ពី​បរទេស​។ មួយវិញទៀត​តម្រូវការ​ក្នុងការ​កែលម្អ​បរិយាកាស​អាជីវកម្ម​ត្រូវបាន រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​យក​ចិត​ទុកដាក់​ខ្ពស់​និង​ត្រួតពិនិត្យ វិនិច្ឆ័យ​រាល់​ការចំណាយ​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ 2015 ។ លើសពីនេះ​ទៀត​រាល់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​ត្រូវ​បានបញ្ចប់​ក្នុងអំឡុង​ឆមាស​ទី​១ នៃ​ឆ្នាំ 2015 ។​ទាំងនោះ​នឹង​បង្កើត​លក្ខខណ្ឌ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​និង​ពង្រីក ទីផ្សារ​នាំចេញ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ ។​
បច្ចុប្បន្ន​ប្រទេស​ជាង 100 បាន​វិនិយោគ​លើ​គម្រោង​ចំនួន 17.000 នៅក្នុង ប្រទេស​វៀតណាម ជាមួយ​ការវិនិយោគ​សរុប​ប្រមាណ 250 ពាន់​លាន​ដុល្លារ​។ ជាង 100 សាជីវកម្ម​ក្រុមហ៊ុន​ធំៗ ភាគច្រើន​មកពី​ប្រទេស​កូរ៉េខាងត្បូង ដែល​ស្ថិតនៅក្នុង​បញ្ជី ក្រុមហ៊ុន​សហគ្រាស​ឈានមុខ​គេ​ចំនួន 500 នៅលើ​ពិភពលោក​មាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម​។ ក្នុង​រយៈពេល 11 ខែ​វិនិយោគិន​បរទេស​បាន​ចុះឈ្មោះ​វិនិយោគ​ក្នុងប្រទេស​វៀតណាម​គិត​ជា ទឹកប្រាក់​មាន​ជាង 17,33 ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មាន​សញ្ញា​វិជ្ជមាន​ដោយមាន​ចំនួន​ប្រមាណ 12,5 ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈានដល់ 17 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2015 ។​
ទាក់ទិន​នឹង​ការរំពឹងទុក​នៃ​កំណើនសេដ្ឋកិច្ច​វៀតណាម​ឆ្នាំ​២០១៥ អ្នកឯកទេស​វិភាគ​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដូចជា​សន្ធិសញ្ញា​ពាណិជ​កម្ម​អន្តរ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (TPP) វៀតណាម – សហភាព​អឺរ៉ុប សហគមន៍​សេដ្ឋកិច្ច​អាស៊ាន AEC នឹង​  ជំរុញ​សេដ្ឋកិច្ច​, ការប្រើប្រាស់​របស់​ពល​រដ្ឋ​នឹង​កើនឡើង​ក្នុង​ឆ្នាំ 2015 ដោយសារ​តែមាន​ការលើក​ទឹកចិត្ត​ជាមួយ​អត្រា​ការប្រាក់​ទាប​។ តាម​របាយការណ៍​ជាប្រចាំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៤​របស់​គណៈកម្មការ គ្រប់គ្រង​ត្រួតពិនិត្យ ហិរញ្ញវត្ថុ​ជាតិ​វៀតណាម បាន​ឲ្យ​ដឹងថា ពលរដ្ឋ​និង​បណ្តាល​ក្រុមហ៊ុន​អាជីវកម្ម​កាន់តែ​មាន​ទំនុកចិត្ត​ក្នុងការ វិនិយោគ​និង​ការប្រើប្រាស់​ដោយសារតែ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​អតិផរណា ទាប​និង ទីផ្សារ​ហិរញ្ញវត្ថុ​មាន​រូបិយប័ណ្ណ​អន្តរជាតិ​មិនមាន​ការប្រែប្រួល​ច្រើន ។

តាម​ការព្យាករណ៍​ឆ្នាំ 2015 ថា​នឹងមាន​ការចូលរួម​ពី​អ្នកវិនិយោគ​បរទេស​បន្ត​កើនឡើង ប្រាក់ចំណូល​អាជីវកម្ម​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពី 10​ភាគរយ​ទៅ​15​ភាគ ។ អាជីវកម្ម​គ្រួសារ​ក៏មាន​សន្ទុះ​វិនិយោគ​កើនឡើង​ទៅលើ​ការផលិត ដើម្បី​ក្តា​ប់យក​ឱកាស ពេល​សេដ្ឋកិច្ច​កើនឡើង​ខ្ពស់ ហើយ​នេះ​ក៏​ជា​តំបន់​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​នៅ​ឆ្នាំ​២០១៥ ៕