យ៉ាងហោចណាស់ក៏មានមនុស្ស១២ នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរង របួសក្នុងការបាញ់រះទៅលើទីស្នាក់ការ កាសែត Charlie Hebdo នៅកណ្ដាល ទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ។ ប៉ូលិសបានឱ្យដឹង ថា ក្នុងចំណោមជនរងគ្រោះមានអ្នក សារព័ត៌មានម្នាក់ ប៉ូលិស៣នាក់ ។ ចំណែកអ្នករងរបួសមាន៥នាក់ស្ថិតក្នុង សភាពសង្គ្រោះបន្ទាន់អាចប៉ះពាល់ដល់ អាយុជីវិត ។
ការបាញ់ប្រហារនោះបានធ្វើឱ្យពិភព លោកទាំងមូលមានការតក់ស្លុតយ៉ាង ខ្លាំង ។ មេដឹកនាំប្រទេសអាល្លឺម៉ង់ អង់ គ្លេស សហគមន៍អារ៉ាប់ សហគមន៍ អឺរ៉ុប…បានថ្កោលទោសយ៉ាងខ្លាំងដល់ ការវាយប្រហារភេរវកម្មខាងលើ ហើយ បង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋ បារាំង នៅពេលដែលកំពុងជួបផល លំបាកនេះ ។
អ្នកនាំពាក្យវិមានវ៉ាទីកង់ក៏បាន ប្រកាសថា នេះជាសារព្រមានមួយពី ក្រុមភេរវកម្មដោយវាយប្រហារទាំង ទៅលើមនុស្សស្លូតត្រង់ ទៅលើសេរី ភាពសារព័ត៌មាន ។ សហគមន៍អារ៉ាប់ ក៏បានថ្កោលទោសដូចគ្នានោះដែរ ជា សកម្មភាពមិនអាចទទួលយកបាន ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រកាសថា អាមេរិកនឹង ជួយដល់បារាំងក្នុងការបញ្ជូនក្រុមភេរវ កម្មឡើងទៅតុលាការស្វែងរកយុត្ដិធម៌ ដល់ជនរងគ្រោះ ។ លោកអូបាម៉ាបាន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព បាញ់ប្រហារខាងលើ ជាអំពើព្រៃផ្សៃ បំផុត។
ដោយឡែក ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ក៏បានប្រកាស ថ្កោលទោសដល់ក្រុមភេរវករនិយម ដែលធ្វើឡើងនៅគ្រប់រូបភាព ។ លោក ពូទីន ក៏បានចូលរួមរំលែកទុក្ខដល់សាច់ ញាតិគ្រួសារជនរងគ្រោះក្នុងសកម្មភាព បាញ់ប្រហារនោះ ក៏ដូចពលរដ្ឋបារាំង ទាំងមូល ។
អធិការបតីអាល្លឺម៉ង់ លោកស្រីអេង ហ្គេឡា ម៉ាក់កែល ក៏បានថ្កោលទោស ដល់ទង្វើព្រៃផ្សៃទាំងនោះ ហើយលោក ស្រីបានសន្យាថា នឹងកៀកស្មាជាមួយ បារាំងក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពិសេសក្រុមភេរវកម្ម ។ លោកស្រីបាន បញ្ជាក់ថា ការវាយប្រហារមិនត្រឹមតែ សំដៅទៅលើពលរដ្ឋស្លូតត្រង់នៅបារាំង ប៉ុណ្ណោះ គឺបានបាញ់ប្រហារទៅលើសិទ្ធិ សេរីភាពសារព័ត៌មានទៀតផង ។
នាយករដ្ឋមន្ដ្រីអង់គ្លេស លោកដេវីដ កាមរ៉ុន ក៏បានប្រកាសថា “យើងនឹងរួម គ្នាជាមួយពលរដ្ឋបារាំងក្នុងសង្គ្រាម ប្រឆាំងភេរវកម្ម និងការពារសិទ្ធិសេរី ភាពសារព័ត៌មាន” ។
បារាំងប្រកាសកាន់ទុក្ខទូទាំងប្រទេស ដោយជនរងគ្រោះក្នុងការបាញ់ប្រហារ ពីក្រុមភេរវករ ។
ប្រធានាធិបតីបារាំង លោកហ្វ្រាំង ស័រ ហូឡង់ កាលពីយប់ថ្ងៃទី៧ ខែមករា បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈ បេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមករា ដើម្បី ជាការគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋ ស្លូតត្រង់រងគ្រោះដោយអំពើព្រៃផ្សៃ របស់ក្រុមភេរវកម្ម ។
ការកាន់ទុក្ខទូទាំងប្រទេសលើកនេះ ជាលើកទី៥ហើយក្នុងរយៈពេល៥០ឆ្នាំ កន្លងមក នៅក្នុងប្រទេសបារាំង ។ ប្រធា នាធិបតីបារាំងក៏បានអំពាវនាវដល់ពល រដ្ឋទាំងមូលសាមគ្គីគ្នាឱ្យបានល្អ ការ សាមគ្គីជាអាវុធដ៏សំខាន់ និងមានកម្លាំង ខ្លាំងបំផុតក្នុងការការពារសិទ្ធិសេរីភាព សុខសន្ដិភាពរបស់បារាំងប្រឆាំងទៅនឹង សកម្មភាពហហិង្សានានា ។
ចំណែកមន្ដ្រីប៉ូលិសបារាំងក៏បាន ប្រកាសឱ្យដឹងដែរថា ក្រោយការបាញ់ ប្រហារនោះក៏បានចាប់ខ្លួនភេរវករពីរ នាក់ និងម្នាក់ទៀតបានបាញ់សម្លាប់ ។
ការបាញ់ប្រហារបង្ហូរឈាម១១លើក ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនៅបារាំង
ការបាញ់ប្រហារទៅលើទីស្នាក់ការ សារព័ត៌មាន Charlie Hebdo នៅទី ក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥គឺជាការបាញ់ប្រហារ បង្ហូរឈាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ សារព័ត៌មាន Le Monde របស់បារាំង បានបង្ហាញពីតួលេខនៃការបាញ់ប្រហារ ក្នុងប្រទេសនេះរយៈពេល៥០ឆ្នាំចុង ក្រោយនេះ ។
– ឆ្នាំ១៩៦១ ក្រុមទាហានសម្ងាត់ OAS បានបើកការវាយប្រហារគ្រាប់ បែកទៅលើក្បួនរថភ្លើងធ្វើដំណើរពីទី ក្រុង Strasbourg ទៅកាន់តីក្រុងប៉ារីស។ ការបំផ្ទុះគ្រាប់បែកស្ថិតនៅពាក់កណ្ដាល ផ្លូវធ្វើឱ្យរថភ្លើងធ្លាក់កង់ចេញពីផ្លូវ បណ្ដាលឱ្យអ្នកដំណើរ២៨នាក់ស្លាប់ ។
– ថ្ងៃទី២០ ឧសភា ១៩៧៨ ខ្មាន់កាំ- ភ្លើងជនជាតិប៉ាឡេស្ទីនបានបាញ់ប្រហារ ទៅលើអ្នកដំណើរដែលត្រៀមលក្ខណៈ ចាកចេញពីប្រទេសបារាំងទៅកាន់ ប្រទេសអ៊ីស្រាអែលនៅក្នុងអាកាសយាន ដ្ឋាន Orly ទីក្រុងប៉ារីស ។ ការបាញ់ ប្រហារនោះសម្លាប់មនុស្ស៨នាក់ ។
– ថ្ងៃទី៣ តុលា ១៩៨០ គ្រាប់បែក១ គ្រាប់បានលាក់ទុកក្នុងកន្ដ្រកម៉ូតូមួយ គ្រឿងហើយបានផ្ទុះនៅមុខព្រះវិហារ ស្ថិតនៅតាមដងផ្លូវCopernic ទីក្រុង ប៉ារីសនៅពេលដែលសាសនិកកំពុងធ្វើ*បិធីបន់ស្រន់ សូត្រធម៌បណ្ដាលឱ្យស្លាប់ ៤នាក់ និង២០នាក់រងរបួស ។
– ថ្ងៃទី៩ សីហា ១៩៨២ មានការ វាយប្រហារទៅលើសហគមន៍អ៊ីស្រា អែលសម្លាប់មនុស្ស៦នាក់ និង២២នាក់ រងរបួស ។ ខ្មាន់កាំភ្លើង៥នាក់បានផ្ទុះ អាវុធ និងគប់គ្រាប់បែកចូលក្នុងភោជ នីយដ្ឋាន Goldenberg ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង ។
– ថ្ងៃទី២៩ មីនា ១៩៨២ ក្បួនរថ ភ្លើងធ្វើដំណើរពីទីក្រុងToulouse ទៅ កាន់ទីក្រុងប៉ារីស ដោយនៅក្នុងរថភ្លើង នោះមានអតីតប្រធានាធិបតីបារាំង Jacques Chirac ពេលនោះលោកជា អភិបាលក្រុងប៉ារីស ។ លោកជាគោល ដៅក្នុងការវាយប្រហារភេរវកម្មបណ្ដាល ឱ្យមនុស្ស៥នាក់ស្លាប់ និង៧៧នាក់រង របួស ។
– នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៣ គ្រាប់បែកមួយគ្រាប់ក៏បានផ្ទុះនៅកន្លែង ត្រួតពិនិត្យលិខិតស្នាមរបស់ក្រុមហ៊ុន អាកាសចរណ៍ទួរគីអ៊ែរឡាញនៅទីក្រុង ប៉ារីសបណ្ដាលឱ្យមនុស្ស៨នាក់ស្លាប់ និង៥០នាក់រងរបួស ។
– ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៣ ក្រុម ប្រដាប់អាវុធជនជាតិអារ៉ាប់បានវាយ ប្រហារគ្រាប់បែក២លើកនៅទីក្រុង Marseille និងនៅលើរថភ្លើង Marsei lle-Paris បណ្ដាលឱ្យស្លាប់៥នាក់ និង ៣៧នាក់រងរបួស ។
– ១៧ កញ្ញា ១៩៨៦ ការវាយប្រហារ គ្រាប់បែកនៅមុខហាងលក់ទំនិញ Tati ក្នុងទីក្រុងRennes សម្លាប់មនុស្ស៧ នាក់ និង៥៥នាក់រងរបួស ។ ការវាយ ប្រហារនោះធ្វើឡើងដោយក្រុមភេរវ កម្មដែលមានភាពជិតស្និទ្ធនឹងអ៊ីរ៉ង់ ។
– ២៥ កក្កដា ១៩៨៥ គ្រាប់បែក១ គ្រាប់បានផ្ទុះនៅក្នុងស្ថានីយរថភ្លើង Saint-Michel កណ្ដាលទីក្រុងប៉ារីស សម្លាប់មនុស្ស៨នាក់ និង១១៩នាក់រង របួស ។
– ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១២ យុវជនអាយុ២៣ឆ្នាំ បានបាញ់សម្លាប់មនុស្ស៧នាក់ ក្នុងនោះ មានកូន៣នាក់របស់ខ្លួន និងបណ្ដាលឱ្យ មនុស្ស៦នាក់ទៀតរងរបួស ។
– ថ្ងៃទី៧ មករា ២០១៥ ខ្មាន់កាំភ្លើង ក្រុមភេរវកម្មបានវាយប្រហារទៅលើទី ស្នាក់ការសារព័ត៌មានCharlie Hebdo សម្លាប់មនុស្ស១២នាក់ ។ ការវាយ ប្រហារនេះចំពេលដែលបារាំងចូលរួម ជាមួយអាមេរិកវាយប្រហារទៅលើ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ 9