​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាស​ញ្វ​វុ​ធ​ដ៏ មុត​ស្រួច​សម្រាប់​ការធ្វើ​សង្គ្រាម​នៅ សតវត្សរ៍​ទី​២១

0

​បើទោះបី​ជួប​នូវ​ឧបសគ្គ ជួប​នូវ វិបត្ដិ​សេដ្ឋកិច្ច​ក៏ដោយ​បណ្ដា​ប្រទេស លោកខាងលិច​ក៏​ប្រទេស​លោកខាងលិច នៅតែ​ជ្រើស​រើសយក​ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ដែល​មិន​ជិត ស្និទ្ធ​ជាមួយ​លោកខាងលិច​មាន​ទស្សនៈ ផ្ទុយ​ប្រឆាំង​ទៅនឹង​ផលប្រយោជន៍​របស់ លោកខាងលិច​នោះ ។ បើទោះបី​ដឹងថា ការដាក់ទណ្ឌកម្ម​បាន​ធ្វើឱ្យ​លោក​ខាង លិច​រង​ការខាតបង់​ដូចគ្នា តែ​នោះ​ជា សព្វាវុធ​ចាំបាច់​បំផុត​សម្រាប់​វាយ ប្រហារ​ទៅលើ​សត្រូវ​ក្នុង​សម័យកាល សកលភាវូបនីយកម្ម ។
​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋ កិច្ច​មិន​ត្រឹមតែ​កើតមាន​នា​សម័យកាល នេះឡើយ ទណ្ឌកម្មសេដ្ឋកិច្ច​បាន​កើត មាន​តាំងពី​ឆ្នាំ​៤៣២ មុន​គ្រឹ​ស្ដ​សករាជ ពេលនោះ​អ្នកនយោបាយ​ប្រទេស​ក្រិ​ក និង​មេទ័ព​Pericles បាន​អនុវត្ដ​ច្បាប់​មួយ ដែលមាន​ឈ្មោះថា Megarian ដេ​ម្បី ប្រឆាំង​ទៅនឹង​ករណី​ចាប់ខ្លួន​ស្ដ្រី​Apasian៣​នាក់ ។​download (6)
​ក្នុង​សម័យកាល​ទំនើបកម្ម​របស់​អា​មេ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​សម្រាប់ បំពេញ​គោលនយោបាយ​ដែល​អាមេរិក ចង់បាន ។ នៅក្នុង​សង្គ្រាមត្រជាក់​អា​មេ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​បង្ក ឱ្យមាន​អស្ថិរភាព​នយោបាយ​នៅក្នុង ប្រទេសមួយ​ចំនួន​ដែល​មិនមាន​ភាព​ជិត ស្និទ្ធ​ជាមួយ​អាមេរិក​ក្នុងនោះ​មាន​តំបន់ អាមេរិក​ឡាទីន ។ អតីត​សហភាពសូវៀត ក៏​ធ្លាប់បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់ ប្រទេស​ចិន អា​បាល់​នៀ យូ​ហ្គោ​ស្លា​វី ។ ការដាក់ទណ្ឌកម្ម​ភាគច្រើន​ធ្វើឡើង​ដល់ ប្រទេស​ធំ ប្រទេស​មហាអំណាច​ប្រឆាំង ទៅនឹង​ប្រទេស​តូចតាច​ដែល​មិន​ព្រម ស្ដាប់បង្គាប់​ខ្លួន ។
​ភាគច្រើន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច គឺ​ជាង​ការ​សងសឹក​ទៅលើ​ប្រទេស​ដែល រារាំង​ផលប្រយោជន៍​ធ្វើឱ្យបាន​បង់​ផល ប្រយោជន៍​ដល់​ប្រទេស​មហាអំណាច ។ អាមេរិក​ជា​ប្រទេស​អនុវត្ដ​ការដាក់​ទណ្ឌ កម្ម​ទៅលើ​ប្រទេស​ដទៃ​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក​។ អាមេរិក​មាន​២៤ កម្មវិធី​ហាមប្រាម​ដឹកជញ្ជូន​បាន​អនុវត្ដ ទៅលើ​ប្រទេស​ជាច្រើន​ក្នុងនោះ​មាន ប្រទេស​កូ​ឌឺ​វ័រ បេឡា​រូស ស៊ី​រី … ។ ចាប់ តាំងពី​អំឡុង​ឆ្នាំ​១៩៩០ ច្បាប់​ដាក់​ទណ្ឌ កម្ម​ដឹកជញ្ជូន​ក្លាយជា​ប្រធានបទ​សំខាន់ មួយ​ដែល​ប្រទេស​ជាច្រើន​មិន​ចង់​ជួប ប្រទះ​នោះឡើយ ដោយសារ​វា​ធ្វើ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់ខ្លួន ។ អាមេរិក​ធ្លាប់ បានអនុម័ត​ដាក់ទណ្ឌកម្ម​ដឹកជញ្ជូន​ទៅ លើ​វិស័យ​ពាណិជ្ជកម្ម​អ៊ីរ៉ាក់ និង​គុយបា ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​មិនអាច ងើបឈរ​ឡើងវិញ​បាន ។
​ច្បាប់​ដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក ទៅលើ​ប្រទេស​គុយបា​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៩៦០​ដោយ​ពេលនោះ​អាមេរិក​បញ្ចប់ ការនាំ​ចូល​ស្ក​ពី​អា​គុយបា​ដែលជា​ផលិត ផល​សំខាន់បំផុត​របស់​ប្រទេស​នេះ​ក្នុង ការជួយ​អភិ​វ្ស​ឌ្ឍ​ន៍​សេដ្ឋកិច្ច ។ ការដាក់ ទណ្ឌកម្ម​ទៅលើ​ប្រទេស​គុយបា​មាន​រយៈ ពេល​យូរ​បំផុត​បើ​ប្រៀបធៀប​នានា​ដែល អាមេរិក​បា​មន​អនុវត្ដ​ទៅលើ​ប្រទេស​ជិត ខាង ។
​ចាប់តាំងពី​អតីត​ប្រធានាធិបតី ប៊ី​ល ក្លី​ន​តុ​ន ឡើងកាន់​អំណាច​ដឹកនាំ​អាមេរិក លោក​បាន​អនុវត្ដ​គោលនយោបាយ​ទណ្ឌ កម្ម​សេដ្ឋកិច្ច​ឈ្លៀសវៃ​បំផុត​ដោយ​លោក ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​ឬ​ស្ថាប័ន​ឯក រាជ្យ​មិនបាន​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស ទាំងមូល​នោះឡើយ ។ ចំណែក​ច្បាប់​ដាក់ ទណ្ឌកម្ម​ដឹកជញ្ជូន​ក្រោម​របប​ប្រ​ធានា ធិបតី ប៊ូ​ស សំដៅ​ទៅលើ​ទណ្ឌកម្ម​ចរាចរណ៍ ហិរញ្ញវត្ថុ​ដោយ​លោក​ប្រើប្រាស់​ឥទ្ធិពល នៃ​ប្រាក់​ដុល្លារ​សម្រាប់​បិទទ្វារ​ធនាគារ ជាច្រើន​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់ ប្រទេស​មិន​ស្ដាប់បង្គាប់​អាមេរិក ។​
​ចំណែក​អង្គការសហប្រជាជាតិ​ក៏បាន អនុម័ត​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េ ខាងជើង​ដោយ​ប្រទេស​នេះ​នៅតែ​បន្ដ​កម្ម វិធី​បរ​ម៉ា​ណូ​ជាច្រើន​ទសវត្សរ៍​កន្លងមក​។
​បណ្ដា​អង្គការ មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាង ជើង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​បរ​ម៉ា​ណូ មិន​ទទួលបាន​លិខិតអនុញ្ញាត​ឱ្យទៅ​កាន់ បរទេស​នោះឡើយ ។ អសប បាន​ហាម ប្រាម​នាំចូល​រាល់​ទំនិញ​ផលិតផល​ពី​កូរ៉េ ខាងជើង​ពិសេស​គឺ​សព្វាវុធ ។
​បើទោះបី​អង្គការសហប្រជាជាតិ​បាន អនុម័ត​ការដាក់ទណ្ឌកម្ម​នៅ​ឆ្នាំ​២០០៦ ប៉ុន្ដែ​ប្រសិទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​នោះ មិនសូវ​ខ្ពស់​ឡើយ​ដោយសារតែ​កូរ៉េ​ខាង ជើងមាន​ចិន​ជា​ខ្នងបង្អែក ។ រាល់​ផលិត ផល​នានា​របស់​កូរ៉េខាងជើង​បាន​នាំទៅ កាន់​ប្រទេស​ចិន​ដល់​ទៅ​៩០​ភាគរយ ។ ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម ថ្មី​ដល់​កូរ៉េខាងជើង​ដោយបាន​ចូលរួម​វាយ ប្រហារ​តាម​បណ្ដាញ​ទៅលើ​ក្រុមហ៊ុន ផលិត​ខ្សែភាពយន្ដ​មួយ​របស់​អាមេរិក ។
​ការដាក់ទណ្ឌកម្ម​ដែលមាន​ការចូល រួម​សហគមន៍​អន្ដរជាតិ​ប្រាកដ​ជាមាន ប្រសិទ្ធភាព​សម្រាប់​ទៅលើ​ប្រទេស​១ ។ នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អំឡុង ឆ្នាំ​១៩៨០ ការប្រកាន់​ពូជសាសន៍​ត្រូវ បានបញ្ចប់​ដោយសារតែ​ការដាក់​ទណ្ឌ កម្ម ។
​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី របស់លោក​ខាងលិច​បា​ន​ធ្វើឱ្យ​រុស្ស៊ី​រង ការខាតបង់​យ៉ាង​ធំធេង​ប៉ុន្ដែ​បែរជា​ជួយ ដល់​ប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍន៍ មាន​ភាពប្រសើរ​ទៅវិញ ដោយសារតែ តម្លៃ​ប្រេង​លើ​ពិភពលោក​ធ្លាក់​ថ្លៃ ។
​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នាពេល បច្ចុប្បន្ន​ត្រូវបាន​ប្រទេស​មហាអំណាច នៅលើ​ពិភពលោក​ប្រើប្រាស់​ដើម្បី សម្រេច​គោលដៅ​នយោបាយ​សេដ្ឋកិច្ច របស់ខ្លួន ។
​ទណ្ឌកម្ម​បានក្លាយ​ទៅជា​គោ​លន​យោ បាយ​ប្រពៃណី​របស់​ប្រទេស​មហាអំណាច ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់ខ្លួន​ក៏ ដូចជា​ធ្វើឱ្យ​ប្រទេស​ជាច្រើន​ត្រូវ​ស្ដាប់ តាម​ជាក់ស្ដែង​អាមេរិក​ប្រទេស​ណាមួយ មិន​ស្ដាប់​ទៅតាម​សំណើ​អាមេរិក​ឱ្យ​កែ ទ​ង្រ​ង់​អ្វីមួយ​នោះ​ប្រាកដជា​រង​ការដាក់ ទណ្ឌកម្ម​ជាមិនខាន ។ ប្រទេស​ក្នុង​តំបន់ អាស៊ាន​ដូចជា​មី​យ៉ាន់​ម៉ា​ជាដើម​ក៏​ធ្លាប់ ទទួលរង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​ផង ដែរ​ដោយ​មិន​ព្រម​កែ​ទ​ង្រ​ង់​នយោបាយ ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ប៉ុន្ដែ​ក្រោយ មក​ក៏បាន​លុបចោល​ដោយ​ប្រទេស​នេះ ព្រម​កែទម្រង់​នយោបាយ​ឆ្ពោះទៅរក ប្រជាធិបតេយ្យ 9