( ពត៌មាន វីដេអូ ) កំពង់ធំ ៖ មានរឿងរំខានដល់អាជ្ញាធរ បង្ករឲ្យឈឺក្បាលចាប់ពីអាជ្ញាធរថ្នាក់ក្រោម រហូតដល់ស្ថានប័ន តុលាការ បណ្តាលមកពី បញ្ហាប្តឹងផ្តល់រវាងម្តាយក្មេកនឹង កូនប្រសារ ខណៈពេលដែលត្រូវរ៉ូវគ្នា ចាប់ដៃគ្នា ទៅសុំទិញដីរបស់អ្នកជិតខាង ម្តាយអ្នកចេញមុខ កូនអ្នកចេញលុយ ដល់ខ្នក់ចិត្ត បែកគំនិតម្តាយប្តឹងផ្តល់ដេញកូនប្រសារ ឲ្យចុះចេញពីផ្ទះ ដើម្បីគ្រប់គ្រងកាន់កាប់ ដីលំនៅដ្ឋាន ។
លោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរកងកម្លាំង ព្រមទាំង ចៅក្រម ជាច្រើននាក់ បានចូលរួមក្នុង ការអនុវត្តន៍ សាលដីការរក្សាការពារ របស់សាលាដំបូង ខេត្តកំពង់ធំលេខ ៦០/១៤ ដើម្បីអនុវត្តន៍ដីការរក្សាការពារលេខ ១៣(ក) ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ ចេញដោយ លោក ចៅក្រម ខៀវ សន ក្នុងកិច្ចអនុវត្តន៍ដីការ ស្ថិនៅតាត្រាវ ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៤ ដែលមាន ដើមបណ្តឹងឈ្មោះ វ៉ាន់ នី ជាម្តាយក្មេក បានប្តឹងកូនប្រសារឈ្មោះ ពៅ សុផាត ជាកូនប្រសារអោយចាកចេញពីផ្ទះ ដើម្បីកាន់កាប់ដីនិងផ្ទះសំណាក់ ទំនប់មករាសប្បាយចិត្ត ។
យោងតាម កិច្ចសន្យាលក់ដូរ បានបញ្ជាក់ថា ឈ្មោះ វ៉ាន់ ម៉េង ភេទ ប្រុស និងម៉ាប់ ពូនជាម្ចាស់ដើមផ្ទះសំណាក់ បានឲ្យដឹងថា គាត់បានលក់ផ្ទះសំណាក់និងដីលំនៅដ្ឋាន ឲ្យទៅនាង ពៅ សុផាត មានសាម៉ី ឈ្មោះ ណូ ពណ្ណរាយ ដោយមានមេភូមិ មេឃុំ ព្រមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ដឹងលឺ ក្នុងតំលៃ ២ម៉ឺនដុល្លា ក្នុងទំហំដី ៧៣២.៥០ម៉ែត្រការ៉េ កាលពីថ្ងៃទី ០១ មករា ឆ្នាំ ២០១៣។ ចំណែកអ្នកស្រី វ៉ាន់ នី ជាដើមបណ្តឹង បានអះអាងថា ជាម្ចាស់ដី ធ្លាប់រស់នៅជាយូរមកហើយ ចំណែកឯក សារ ពិត ត្រូវបានកូនប្រសារ ហែកចោល ដើម្បីលុបបំបាត់ភស្តុតាង ។
ចំណែកវិធីរបស់ក្រុមសមត្ថកិច្ច បាន អនុវត្តន៍ដីការ រក្សាការពារ ដោយឲ្យលោក ស្រី វ៉ាន់ នី មានសិទ្ធិក្នុងការ គ្រប់គ្រង់លំនៅដ្ឋាននេះ ដោយបង្គាប់ ឲ្យនាង ពៅ សុផាត ជាកូនប្រសារ ចាកចេញពីដីលំនៅដ្ឋានមានទំនាស់នេះ ខណៈពេលដែល លោក ណូ ពណ្ណរាយ ជាប្តីកំពុងតែធ្វើការ នៅប្រទេសកូរ៉េ តែដោយសារតែ នាង ពៅ សុផាត មានឯកសារ ជាច្រើន ដែលសម្រាប់ភស្តុតាងក្នុងការអះអាងថា ពិតជាមានសាក្សី ទាំងម្ចាស់ដី ទាំងអ្នកចងការប្រាក់ ព្រម ទាំងឯកសារសម្រាប់បង់លុយលីដា ទើបឯកភាព ពន្យាពេល ចំនួន ១៥ ថ្ងៃ ដើម្បីឲ្យនាង ពៅ សុផាត មានលទ្ធភាព ក្នុងការដាក់ពាក្យបណ្តឹង នឹងរកឯកសារមក ទប់ទល់និងម្តាយក្មេក ។
ចំណែកលោក ញ៉េម ធែល មេឃុំ បល្ល័ង្គ ក្រោយពីស្តាប់ ចៅក្រម ប្រកាស និងការជជេកគ្នារួច គាត់និងយាយថា សុំទោសខ្ញុំសុំជ្រលក់មាត់ ពីបីម៉ាត់ ហើយក៏បាននិយាយថា ខ្ញុំមិនយល់ មិនដឹងថា អស់លោក ធ្វើ ការដូចម្តេច បានជាហៅតែ លោក ស្រី វ៉ាន់ នី ទៅសួរនាំតែម្ខាង ចំណែកម្ខាងទៀត ម៉េចក៏មិនសួរនាំផង នៅសុខៗ ស្រាប់តែមកឲ្យគ្នាចុះចេញ ធ្វើការបែបនេះ ខ្ញុំទទួលមិនបានទេ ខ្ញុំ ញ៉ែម ធែល មេឃុំបល្ល័ង្គ ពេលនោះលោក ក៏បានដើរចេញតែម្តង។