ថៅកែ​ស្រី​ដែល​ត្រូវ​ឈ្នួល​បម្រើ​ចោទថា​បាន​វាយ​ធ្វើបាប​បាន​បកស្រាយ​បំភ្លឺ​ការពិត​

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​សា​រពត័​មាន​នគរធំ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្កា​រ ទី​1 8​ខែ​មិនា ឆ្នាំ​2014 នៅ​ក្នុង​ទំព័រ​ទី​7​ដែល​បាន​ដាក់​ចំណងជើង​ថា​៖ ថៅកែ​ចិត្តខ្មៅ​ធ្វើបាប​ឈ្នួល​បម្រើ​រួចមក​កាលពី​ព្រឹក​ទី​18​ខែ​មិនា ឆ្នាំ​2014 ត្រូវបាន​ថៅកែ​ស្រី​រូប​នោះ​ប្រត្តិកម្ម​ហើយ​បាន​សូម​បំភ្លឺកាល​ពិតជុំវិញ​

ការចោទប្រកាន់​របស់​ឈ្នួល​រូបនេះ​។ បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ថៅកែ​ស្រី​ឈ្មោះ គង់ សី​ុ ណាត ភេទ​ស្រី អាយុ​32​ឆ្នាំ​មាន​មុខរបរ​ជួស​ជុល​ម៉ូតូ​និង​លក់​គ្រឿងបន្លាស់ ស្នាក់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ផ្ទះ​លេខ​4 ក្រុមទី​2 ភូមិ​ផ្សា​លិច សង្កា​ខណ្ឌ​សែន​សុខ បានអោយដឹងថា​៖ ពាក់ព័ន្ធ​រឿង​កូនឈ្នួល​របស់​គាត់​បាន​ចោទប្រកាន់ថា គាត់​បាន​ធ្វើបាប​ដោយ​វៃ​និង​បង្អត់អាហារ​នាង​នោះ​គឺ​មិន​ពិត​ទេ​គាត់​សុំ​បដិសេធន៍​ទាំងស្រុង​តាម​ការពិត​នៅក្នុង​ផ្ទះ​របស់​គាត់​គាត់​មាន​កូនឈ្នួល​5​នាក់​គឺ​ស្រី​3​និង​ប្រុស​2​ហើយ​ជា​រៀង​រាល់ថ្ងៃ​គាត់​ពុំ​សូវ​បាន​នៅផ្ទះ​ទេ​គឺ​គាត់​បាន​ចេញ​អីវ៉ាន់​យកមក​លក់​បាត់ៗ ហើយ​គាត់​បាន​ឮដំណឹង​ថា​កូនឈ្នួល​របស់​បាន​ឈ្លួស​ប្រកែក​គ្នា ពេល​ដែល​គាត់​បាន​ដឹង​ដូច្នេះ​គាត់​គ្រាន់​តែ​ហៅ​មក​ណែនាំ​កុំ​ឲ​ឈ្លួស​គ្នា​ព្រោះ​អី​យើង​ធ្វើការ​ជាមួយគ្នា​ហើយ​ត្រូវ​ចេះ​ស្រលាញ់​គ្នា​តែ​ប៉ុណ្ណោះ​។ ថៅកែ​ស្រី​រូបនោះ​បាន​បន្តទៀតថា​៖ មុនពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​17 ខែ​មិនា ឆ្នាំ​2014​វេលា​ម៉ោង​8​និង​00​នាទី​ព្រឹក ម្ដាយ​របស់​ក្មេងស្រី​ឈ្មោះ ផល លក្ខិណា​ដែល​បាន​ចោទ​គាត់​ថា​បាន​វាយ​ធ្វើបាប​នាង​នោះ​បាន​មក​សុំ​បើ​កលុយ​ចំនួន​2​លាន​កន្លះ​ទៀត​ដើម្បី​យក​ទៅ​ធ្ធើ​ផ្ទះ​គាត់​ក៏​បាន​បើក​អោយ​ហើយ​ម្តាយ​ក្មេងស្រី​នោះ​ក៏​បាន​វិលត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​ពេល​ដែល​ម្ដាយ​នាង​មក​បើក​លុយ​យក​ក្មេង​ស្រី​រូប​នោះ​ក៏​បានដឹង​ដែរ​លុ​ប្រហែល​ជា​ម៉ោង​10​ជាង​ស្រាប់តែ​បាត់​នាង​ពី​ផ្ទះ​តែម្ដង​ហើយ​គាត់​ក៏​ពុំបាន​ដឹង​ដែរ​ព្រោះ​គាត់​រវល់​ទៅ​រក​ទិញ​អី​វាន់​មក​លក់​លុះ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ​ទើប​ដឹងថា​នាង​ទៅ​ប្ដឹង​រូប​គាត់​នៅ​បុស្ដ​គាត់​មិន​ខ្លាច​ដឹង​ទទួល​ទេ​នូវ​អ្វី​ដែល​គាត់​មិន​បាន​ធ្វើ​ខុស​ហើយ​ជា​ការពិត​ប្រសិនបើ​អ្វី​ជា​ការមិនពិត​គាត់​សូម​បដិសេធន៍​ទាំងស្រុង​៕​

image (12) image (13)