នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ឥណ្ឌូនេស៊ីបានកាត់ទោសប្រហារជីវិត ដោយបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀន ៦នាក់ ក្នុងនោះមានជនបរទេស៥នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ។ ក្នុងចំណោម អ្នកទោសប្រហារជីវិតមានស្ដ្រី២នាក់ ទៀតផង ។
សារព័ត៌មានហ្សាកាតាប៉ុស្ដិ៍របស់ ឥណ្ឌូនេស៊ីបានផ្សព្វផ្សាយថា អ្នកទោស ត្រូវប្រហារជីវិត៦នាក់មាន ៖
១-Marco Archor cardoso អាយុ៥៣ ឆ្នាំ ជនជាតិប្រេស៊ីល
២- Ang Kiem អាយុ៥២ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី
៣- Namana Denis អាយុ៤៨ឆ្នាំ ជន ជាតិម៉ាឡាវី
៤- Daniel Enenuo អាយុ៣៨ឆ្នាំ ជន ជាតិ នីហ្សេរីយ៉ា
៥- Tran thi bich hanh អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម (ស្រី)
៦- Rani Andriani អាយុ៣៨ឆ្នាំ ជន ជាតិឥណ្ឌូនេស៊ី (ស្រី)
ជនល្មើស៥នាក់ត្រូវកាត់ទោសពីបទ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ចំណែក Ang kiem soe កាត់ទោសពីបទផលិត ថ្នាំញៀនជាទ្រង់ទ្រាយធំ ។ អ្នកទោសទាំង ៦នាក់ ត្រូវកាត់ទោសប្រហារជីវិតតាំង ពីឆ្នាំ២០០០-២០១១ ហើយអ្នកទាំង នោះក៏បានធ្វើលិខិតសុំលើកលែងទោស ប្រហារជីវិត ប៉ុន្ដែត្រូវបានច្រានចោល។
អ្នកទោស Tran Thi Bich Hanh ត្រូវ បាញ់សម្លាប់នៅស្រុក Boyolali ភាគ កណ្ដាលខេត្ដជ្វា ចំណែក៥នាក់ទៀត ត្រូវ បានសម្លាប់នៅលើកោះNusakambangan។
សារព័ត៌មាន Antra news បានផ្សព្វ ផ្សាយថា អ្នកទោសជនជាតិវៀតណាម ត្រូវបានបូជានៅទីក្រុង Semarang ខេត្ដ ជ្វា ក្រោយការប្រហារជីវិតអ្នកទោស ប្រេស៊ីលនិងហុល្លង់បានបូជានៅស្រុក Banyumas ។ ចំណែកសាកសពដទៃទៀត បានបញ្ជូនមកទីក្រុងហ្សាកាតា ។
នេះជាករណីប្រហារជីវិតដំបូងគេ បង្អស់ចាប់តាំងពីប្រធានាធិបតី Joko Widodo ឡើងកាន់តំណែងនៅចុងខែតុលា ឆ្នាំ២០១៤ ។ ឥណ្ឌូនេស៊ីបានលុបចោល ទោសប្រហារជីវិតរយៈពេល៥ឆ្នាំកន្លង មក ទើបតែអនុវត្ដជាថ្មីឡើងវិញ នៅឆ្នាំ ២០១៣ ។
ក្រោយការប្រហារជីវិតភ្លាមៗ ប្រេស៊ីលនិងហុល្លង់បានកោះហៅមន្ដ្រី ស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សាកាតា ត្រឡប់ទៅប្រទេសវិញ ប្រឆាំងទៅនឹង សកម្មភាពខាងលើ ។ អ្នកនាំពាក្យប្រធា នាធិបតីប្រេស៊ីលបានបញ្ជាក់ថា ប្រធា នាធិបតី Dilma Rouseff មានការពិបាក ចិត្ដយ៉ាងខ្លាំង និងជំទាស់ទៅនឹងសកម្ម ភាពខាងលើ ។
ទោសប្រហារជីវិតត្រូវ បានពិភពលោកថ្កោលទោសយ៉ាងខ្លាំង ។ ការប្រហារជីវិតបានប៉ះពាល់ដល់ទំនាក់ ទំនងប្រទេសទាំង២ ។ចំណែករដ្ឋមន្ដ្រីការបរទេសហុល្លង់ លោក Bert Koenders បានប្រកាសថា ព្រះមហាក្សត្រ William Alexander និង នាយករដ្ឋមន្ដ្រីក៏បានពិភាក្សាជាមួយ ប្រធានាធិបតី Widodo ក្នុងការស្វែងរក ដំណោះស្រាយតាមផ្លូវច្បាប់ តាមកិច្ច ការបរទេស ប៉ុន្ដែមិនអាចបញ្ចុះបញ្ចូល ឥណ្ឌូនេស៊ីលុបចោលការកាត់ទោស ប្រហារជីវិត តែមិនមានប្រសិទ្ធភាព។
ឧត្ដមស្នងការសហគមន៍អឺរ៉ុបទទួល បន្ទុកកិច្ចការបរទេសបានដាក់គំនាបទៅ លើរដ្ឋាភិបាលឥណ្ឌូនេស៊ីឱ្យលុបចោល ច្បាប់ប្រហារជិវិត ។ ការប្រហារជីវិត គឺជាអំពើព្រៃផ្សៃមិនអាចទទួលយកបាន។
ចំណែកភាគីឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៨ ខែមករា អ្នកនាំពាក្យក្រសួងយុត្ដិធម៌ ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការកាត់ទោស ប្រហារជីវិតសមស្របទៅនឹងច្បាប់របស់ ឥណ្ឌូនេស៊ី ។
នៅចុងឆ្នាំ២០១៥នេះ ឥណ្ឌូនេស៊ីនឹង ប្រហារជីវិតជាលើកទី២ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន ហើយនៅក្នុងបញ្ជី ឈ្មោះប្រហារជីវិតមានជនជាតិប្រេស៊ីល ម្នាក់ និងជនជាតិអូស្ដ្រាលី២នាក់ 9