ចុះ​ត្រួតពិនិត្យ​សំ​ណង់​អាគារ​មេបញ្ជាការ វីរសេនា​តូច​លេខ​១ និង​ទទួល​ការឧបត្ថម្ភ​ស៊ីម៉ងត៍​១0តោនដែក ២តោន ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ណារិន

0

​( រូបភាព វីដេអូ) កំពង់ធំ ៖ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន គិតគូរ ទាំង​ជីវភាព​របស់​នាយ និង​ពលទាហាន ព្រមទាំង​ទី​លេនដ្ឋាន​បញ្ជាការ​កងទ័ព បាន​ខ្នះខ្នែង​គៀងគរ រក​ការឧបត្ថម្ភ ពី​សំណាក់​ស្ថាប័ន​ជំនាញ និង​ស្ថាប័នឯកជន ព្រមទាំង​ថ្នាក់ដឹកនាំ ដើម្បី​សាងសង់​អាគារ ទីបញ្ជាការ​សម្រាប់ ជា​មូលដ្ឋាន​គ្រិះ​យោធិន​ឈរជើង ។​ ​

ជាក់ស្តែង នៅ​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៤​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម​ស៊ុន មេ​បញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួមជាមួយ​ថ្នាក់ដឹកនាំ​នាយ​ទា​ហ៊ាន ចុះ​ត្រួតពិនិត្យ​សំណង់​នៅ​វីរៈសេនា​តូច​លេខ​១​ដែលមាន​ទីតាំងនៅ​ស្ថិតនៅ​ភូមិ តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្ក​ខេត្តកំពង់ធំ ដើម្បី​ត្រួតពិនិត្យ​ស្ថាន ភាព​នៃ​ការសាងសង់ ព្រមទាំង​បាន ប្រគល់​ស៊ីម៉ងត៍ និង​ដែក​បន្ថែម ការសាងសង់​អាគារ នេះ​ដែលជា​អំណោយ​របស់លោក ឧកញ៉ា​ទ្រី ភាព នាយក​ក្រុមហ៊ុន​ទ្រី​ភាព តាមរយះ ឯកឧត្តម​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្តកំពង់ធំ ។ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ន៍​ត្រី សោម​ស៊ុន បាន​មានប្រសាសន៍ថា សំណង់​នេះ​បាន​សាងសង់​បាន​៦០​ភាគរយ​ហើយ និង​ត្រូវ​ចំណាយ​ទឹកប្រាក់​៩,៩៩៩​ដុល្លារ ក្នុង ទំហំ​៨,៥​ម​x១៨​ម ចំណាយ​សម្ភា​រះ​សាងសង់​ស៊ីម៉ង់ត៍ ចំនួន​៣០​តោន​ដែក​គ្រប់​ប្រភេទ​១២​តោន​និង​សម្ភា​រះ​ផ្សេងៗ​ទៀត​ជាច្រើន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម​ស៊ុន មេ​បញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ​បាន​ទំនាក់ទំនង​និង​សំណូមពរ​ទៅ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ណារិន​នាយក​ដ្នា​ន​វិស្វកម្ម​ក្រសួងការពារជាតិ​បានផ្ដល់​ស៊ីម៉ងត៍​១០​តោន​ដែក​ចំនួន​២​តោន​សម្រាប់ធ្វើ​ការសាងសង់​សាលប្រជុំ ដោយ កន្លងមក​វីរៈសេនា​តូច​លេខ​១​ពុំទាន់​មាន​សាលប្រជុំ​ឡើយ​ពេល​ប្រជុំ​យោធិន​ម្ដងៗ​ត្រូវធ្វើឡើង​ក្រោម​ម្លប់ឈើ​៕ Image14 Image15 Image16