សំរាម​រាប់លាន​តោន​ត្រូវបាន​គេ​ចាក​ចូលក្នុង​សមុទ្រ​

0

​សារព័ត៌មាន បរទេស​ឲ្យ​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការគ្រប់គ្រង​កាកសំណល់​មិនមាន​តម្លៃ និង​សំរាម​នានា​នៅ​ទូទាំង​សកលលោក​អាច​នឹង​សរុបទៅ​មាន​ទាំងអស់​៨​លាន​តោន នៃ​កៅស៊ូ​ប្លា​ស្ទិ​ក ចូលទៅក្នុង​មហាសមុទ្រ ក្នុង​ឆ្នាំ ២០១០ ធ្វើ​ឲ្យ​កើតមាន​ជា​គ្រោះថ្នាក់​ដ៏​ធំ សម្រាប់​ជីវិត​ក្នុង​សមុទ្រ​។ ប្រទេស​ដែល​បំពាន​ជាងគេ​ក្នុង​បញ្ជី ដែល​បោះពុម្ព​ដោយ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មាន ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ស្រីលង្កា​។ សហរដ្ឋអាមេរិក ឈរ​នៅ​លំដាប់​ទី​២០​។​​នេះ​ជា ការសិក្សា​លើកដំបូង ដើម្បី​នឹង​វាស់​ស្ទង់​មើល​ពី​បរិមាណ​ដែល​អាច​ត្រូវបាន​បោះ​ទៅក្នុង សមុទ្រ ពី ១៩២ ប្រទេស ដែលមាន​ឆ្នេរ​ជាប់​សមុទ្រ ក្នុង​ឆ្នាំ ២០១០ ជាជាង​បរិមាណ​ដែលមាន​នៅក្នុង​មហាសមុទ្រ ដែល​ធ្លាប់បាន​ធ្វើការ​សិក្សា​ពី​ពេលមុនៗ​។ វិធី​សម្រាប់​កំណត់​ពី​បរិមាណ គឺជា​ម៉ូ​ដែល​គណិតវិទ្យា ដោយ​ផ្អែក​ទៅតាម​ការ​ចោល​សំរាម​ដោយ​បុគ្គល​ម្នាក់ៗ សម្រាប់ ១៩២ ប្រទេស ដែលមាន​ឆ្នេរសមុទ្រ​។ មួយ​ភាគរយ​នៃ​កាកសំណល់​ត្រូវបាន​សន្មត​ថា​ជា​កៅស៊ូ​ប្លា​ស្ទិ​ក និង​មួយ​ភាគរយ​ទៀត ត្រូវបាន​ចាត់ទុកថា គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ មានន័យថា​ចោល​រាយប៉ាយ ឬ​ចោល​លើដី មិនមាន​ការរក្សា​ត្រឹមត្រូវ​។​h1
Jenna Jambeck នៃ​សកល​វិទ្យាល័យ Georgia លើកឡើងថា វា​នឹងមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​គិត​តាម​វិធាន​អ្វីៗ នឹង​ដំណើរការ​តាម​ការព្យាករណ៍​ទុកជា​ធម្មតា ជាមួយនឹង​កំណើន​មនុស្ស កំណើន​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការ​មាន​សំរាម​កាន់តែច្រើន នៅ​ឆ្នាំ ២០២៥ ចំនួន នឹងមាន​ទំហំ​ទ្វេដង​។ បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ដែលមាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ លឿន​រហ័ស ហាក់ដូចជា​បានរួម​ចំណែក​ធ្វើ​ឲ្យ​មាន​សំរាម​ប្លា​ស្ទិ​ក​ច្រើនជាងគេ ក្នុង​មហាសមុទ្រ ដោយសារតែ​ពួកគេ​មិនមាន​ប្រព័ន្ធគ្រប់គ្រង​សំណល់​គ្រប់គ្រាន់ ដើម្បី​តាម​ឲ្យ​ទាន់ ល្បឿន​នៃ​កំណើន​។​h5
​នៅ មិនទាន់​ច្បាស់​ទេ​ថា អ្វី​នឹង​កើតឡើង​ចំពោះ​ប្លា​ស្ទិ​ក​នៅក្នុង​មហាសមុទ្រ ទោះបីជា​ច្បាស់​ណាស់​ថា មាន​មួយចំនួន​អណ្តែត ខ្លះ​ក៏​នៅក្នុង​ទឹក និង​ខ្លះ​ក៏​ធ្លាក់ចុះ​ទៅដល់​បាត​នៃ​មហាសមុទ្រ ហើយ​អ្នកវិទ្យាសាស្ត្រ មានការ​ព្រួយបារម្ភ​អំពី​ផល​នៃ​ការធ្វើ​ឲ្យ​ខូច​បរិស្ថាន ដល់​ត្រី និង​របស់​មានជីវិត​ក្នុង​សមុទ្រ ដែល​ស៊ី​បំណែក​ប្លា​ស្ទិ​ក​ទាំងនោះ​។ ដំណោះស្រាយ​សម្រាប់​បញ្ហា ប្លា​ស្ទិ​កលើ​ពិភពលោក រួមមាន​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​កាកសំណល់ និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​h3
​តាម​ការសិក្សា ប្រទេស ២០ លើ​គេ​ក្នុង​បញ្ជី មាន​កាកសំណល់​គ្រប់គ្រង​មិនបាន​ល្អ ៨៣% ដែល ការប្រឹងប្រែង​ទាំងនោះ គួរតែ​ត្រូវបាន​ប្រមូលផ្តុំ​ក្នុងការ​កុំ​ឲ្យ​ប្លា​ស្ទិ​ក​ធ្លាក់​ចូលទៅ មហាសមុទ្រ កុំ​ចាំ​ចូល​ហើយ​ចាំ​ទៅ​សំអាត​ជា​ក្រោយ​។ ការប្រើប្រាស់​ស្បោង​ប្លា​ស្ទីក ច្រើនដង និង​ការធ្វើការ​និស្សា​រណកម្ម (​ផលិត​ជាថ្មី​ឡើងវិញ​) មាន​សារសំខាន់​ណាស់ដែរ​៕h2