ភ្នំពេញ ៖ យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកំណត់ បានលោតពីលើអគារជាន់ទី១ របស់មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា បណ្តាលឲ្យរងរបួសស្រាលត្រូវក្បាល និងរលាត់ដៃជើង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី១០ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមសម្តីយុវជនខាងលើ បាននិយាយថា ខ្លួនត្រូវសន្តិសុខមន្ទីរវាយធ្វើបាប ក៏សម្រេចចិត្តលោតចុះពីលើអគារ ដើម្បីរកគេឲ្យជួយ ប៉ុន្តែ ពេលសមត្ថកិច្ចចុះមកដល់ធ្វើការសួរនាំ ទើបដឹងថា យុវជននោះ ញៀនថ្នាំ៕