សៀមរាបៈ ព្រៃលិចទឹកគឺជាព្រៃដែលមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជម្រកដល់មឆ្ឆាជាតិ ក្នុងការបន្តការពងកូន តែបច្ចុប្បន្នគេសង្កេតឃើញមានការ រុករាន្ទកាប់បំផ្លាញ់ព្រៃលិចទឹក ដើម្បីវាតទីយកដីមកធ្វើជាកម្មសិទ្ធដើម្បីធ្វើស្រែប្រាំង ក្នុងនោះគេពុំឃើញមានសមត្ថកិច្ចជំនាញរដ្ឋបាលជលផល និងមេឃុំ មេភូមិ និងសមត្ថកិច្ចស្ថាប័ន ផ្សេងៗមានវិធានការបង្ក្រាបនោះដែរ ជាហេតុបណ្តាលឲ្យមានការសង្ស័យពីសំណាក់ប្រជាពលរដ្ឋថា មូលហេតុអ្វីបានជាមានការបណ្តែតបណ្តោយ។
ក្នុងនោះសកម្មភាពក្នុងការ រុរានទន្ទ្រានព្រៃលិចទឹក ធ្វើជាកម្មសិទ្ធសម្រាប់ធ្វើស្រែប្រាំងនៅក្នុង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានលក្ខណៈអាណាធិបតេយ្យកាន់តែខ្លាំងឡើងៗ ការបំផ្លាញវារីចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ដូចជានៅភូមិ ព្រះគន្លង,ភូមិ តាពៀម, ភូមិទ្រុងជ្រូក ស្ថិតនៅតាមដងស្ទឹងជីក្រែង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានការរុករាន្ទព្រៃលិចទឹក តែអាជ្ញាធរ និងសជំនាញពុំមានការទប់ស្កាត់ បង្ក្រាបពីសំណាក់អ្នករំលោភច្បាប់ទាំងនេះនោះទេ។
យោងតាមប្រភពពត៌មាន ពីមហាជនទូទៅ ដែលមានការឈឺឆ្អាល ព្រោះខ្លាចបាត់បង់ដីព្រៃលិចទឹក ដែលជាសម្បត្តិរដ្ឋ សម្បត្តិប្រជាជនខ្មែរទាំងអស់ បានធ្វើការៀបរាប់ ជនមេខ្លោងធំៗបំពាន់លបលួចកាប់ឆ្ការព្រៃលិចទឹកមាន លោក ស៊ុយ រ៉ូន នៅភូមិអន្លង់ព្រីងលើ លោក ស៊ឹង ស៊ាន នៅភូមិអន្លង់ព្រីងក្រោម លោក ឃី ជា នៅភូមិអន្លង់ព្រីងក្រោម លោក តោ តុល នៅតាគឹមលើ លោក សៅ នៅភូមិអន្លង់សំណរ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនទាំងនេះបានហៅមកធ្វើកិច្ចសន្យាបញ្ឈប់ទន្ទ្រានព្រៃលិចទឹកបន្តនិងទុកអោយព្រៃលិចទឹកដុះឡើងវិញ ប៉ុន្តែកិច្ចសន្យានេះគ្មានសុពលភាពសម្រាប់ជនទាំងនេះ មិនតែប៉ុណ្ណោះជនទាំងនេះបានកាប់ទន្ទ្រាន ព្រៃលិចទឹកនៅឆ្នាំ២០១៥នេះ យ៉ាងខ្លាំងក្លាថែមទៀត។
ជុំវិញបញ្ហានេះ លោកសេងយន់ មេឃុំអន្លង់សំណរ បាននិយាយថាលោកនឹងមានផែនការទប់ស្កាត់ឆាប់ៗនេះ ប៉ុន្តែវិធានការក្រោយនេះមិនដឹងជាធ្វើកិច្ចសន្យាដដែលរឺយ៉ាងណា? បើកិច្ចសន្យាគ្មានសុពលភាពដូចច្នេះ តើអនាគតព្រៃលិចទឹក ប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះរបស់ស្រុកជីក្រែងនឹងក្លាយទៅជាយ៉ាងណា។
ដោយ អ៊ុក ផ្លុង