កំពង់ធំ ៖ ពិធីសន្និបាទបូកសរុបលទ្ធផលការងារ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្មសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ព្រមទាំងឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ និងទាំងប្រធាន អនុប្រធាន មន្ត្រីរាជការ ជុំវិញខេត្តក្រុងចូលរួម នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី ១១ខែកុម្ភះ ឆ្នាំ ២០១៤។
លោក ឌិត ធន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ ខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍ និង ការអនុវត្តន៍ ដែលទទួលបាន លទ្ធផលការងារក្នុងឆ្នាំ ២០១៣ដែលបាន ធ្វើសកម្មភាព ជាមួយយុវជនស្ម័គ្រចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងខេត្តកំពង់ធំ ព្រមទាំងបាន ចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ និងបានដោះស្រាយទំនាស់ដីធី រហូតទទួលបានលទ្ធផលល្អប្រសើ ។
និងលើកទិសដៅអនុវត្តន៍បន្ត នូវសកម្មភាពដីធ្លី ដែលនៅសេសសល់ បន្តការផ្សព្វផ្សាយច្បាប់ភូមិបាល និងការងារពាក់ព័ន្ឋដីធ្លី និងការអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋ ឲ្យបានទូលំ ទូលាយ ។
ឯកឧត្តម សោម សុផាត អភិបាលរង ខេត្តកំពង់ធំ បានសម្តែងនូវការសេចក្តីរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ដែលបានអញ្ជើញជា អធិបតីភាពក្នុងមហាសន្និបាត បូកសរុបលទ្ធផលកាងរាងប្រចាំឆ្នាំ ២០១៤នេះ និងជម្រុញឲ្យមានការដោះស្រាយដីធ្លី រវាងឯកជននិងឯកជន និងឯកជន និងរដ្ឋ ដែលមានការឃុបឃិត រំលោភយកដីរដ្ឋ ជាកម្មសិទ្ធ និងធ្វើផែនការ ប្រើប្រាស់ដី ឃុំ សង្កាត់ ផែនការនគរូបនីយកម្ម និងប្លង់គោល ព្រមទាំងបានផ្តាំផ្ញើរអោយមានការ សាងសង់សំណង់ គ្រប់ ប្រភេទ មានគុណភាព និងសោភ័ណភាព ជាពិសេសនៅក្នុងទីប្រជុំជន ។
ដោយឡែកនៅក្នុងខេត្តកំពង់ធំ នេះមានអាគាជាច្រើនកន្លែង បានសាងសង់ ខុសប្រកតី សុំធ្វើជាផ្ទះល្វែង សុំធ្វើជាបណ្ណាល័យ តែបែរជាធ្វើ ជារូភាពផ្ទះសំណាក់ និងសណ្ឋាគារ ដើម្បីគេចវេពន្ឋចូលរដ្ឋ។ ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ ក្រសួងដែនដី កោតសរសើរ ចំពោះមន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកំពង់ធំ សុទ្ធតែបានខំខិត យកចិត្តទុកដាក់ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២
និងទី៣ របស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលជាក់ស្តែង លើគម្រោង និងការដ្ឋានជាច្រើន និងបានកំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រអោយបាន ១% ក្នុងមួយឆ្នាំ គឺបានផ្ទេរអំណាចអោយថ្នាក់ជាតិ ដោយអនុវត្តនយោបាយ វិមជ្ឈការ និងវិសហវិជ្ឈការ ផ្តោតទៅលើអភិបាលកិច្ចល្អ លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព និងមានភាពត្រឹមត្រូវ យុត្តិធម៌ លឿនរហ័ស ។ ដោយ ប៊ុន រដ្ឋា