គ្រូបង្វឹកលោក Marcello Lippi (ម៉ាសេឡូ លីបពី) បានលើកឡើងថា គាត់បានបោះបង់ចោលឱកាសទៅដឹកនាំ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដោយសារពិបាកក្នុងការនិយាយភាសា ។ អ្នកចាត់ការវ័យ ៦៥ ឆ្នាំដែលធ្លាប់ដឹកនាំប្រទេសអ៊ីតាលីឲ្យឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០០៦ រូបនេះបច្ចុប្បន្នកំពុងដឹកនាំក្លិបបាល់ទាត់អាជីពរបស់ប្រទេសចិនគឺ ហ្គ័ងហ្ស៊ូ អេវើហ្គ្រេន (Guangzhou Evergrande) ហើយថ្មីៗក្លិបមួយនេះបានឈ្នះជើងឯកក្នុងលីកផងដែរ ។
លោក Lippi ប្រាប់គេហំព័រ Metro ថា “ខ្ញុំបានច្រានសំណើររបស់ក្លិបនៅអង់គ្លេសជាច្រើននៅប៉ុន្មានឆ្នាំកន្លងមកនេះហើយពេលថ្មីៗគឺក្លិប Tottenham ប៉ុន្តែខ្ញុំបានឆ្លើយថាទេ!ដោយសារតែនៅទីនោះខ្ញុំមិនយល់នូវភាសានិយាយរបស់ពួកគេ” ។ គួរបញ្ជាក់ថា Tottenham Hotspur បច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Tim Sherwood (ធីម ស៊ើវូដ) ហើយកំពុងឈរនៅលំដាប់ទី ៦ ក្នុងក្របខណ្ឌ Premier League ៕